កឹម សុខា ត្រូវបានសាលាឧទ្ធរណ៍សម្រេចបន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដដែល​

262

ភ្នំពេញ៖ នៅវេលាម៉ោង១១៖២៥នាទីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សវនាការសាលាឧទ្ធរណ៍លើសំណុំរឿងជនត្រូវចោទ កឹម សុខា លើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន ត្រូវបានបញ្ចប់ សាលាឧទ្ធរណ៍សម្រេចបន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារដដែល។

លោកមេធាវី ជូង ជូងី ថ្លែងថា សភាស៊ើបសួរសាលាឧទ្ធរណ៍ មិនព្រមដោះលែងលោក កឹម សុខា ទេ ពោលគឺបន្តឃុំខ្លួនក្នុងពន្ធនាគារដដែល ។ រង់ចាំតុលាការបន្តនីតិវិធី។

ជនត្រូវចោទ កឹម សុខា ត្រូវបាននាំខ្លួននៅកាន់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំវិញ ក្រោមការយាមកាមយ៉ាងខ្លាំងពីកម្លាំងសមត្ថកិច្ច។

20180201_123451

fn-2018-02-01-11-48-27-0

fn-2018-02-01-11-39-16-0

fn-2018-02-01-11-39-17-6