អាសេណលចង់ឲ្យ Olivier Giroud ចាកចេញហើយប្តូរយកខ្សែប្រយុទ្ធថ្មីពីDortmundមកវិញ

6404

គ្រូបង្វឹកអាសេណលលោកArsene Wengerអាចនឹងចាប់បង្ខំឲ្យខ្សែប្រយុទ្ធGiroudចាកចេញទៅចូលរួ មជាមួយឆេលស៊ី ដើម្បីប្តូរយកមកជំនួសវិញខ្សែប្រយុទ្ធពីក្លឹបDotrmund គឺកីឡាករ Aubameyang។

image

ក្លឹបអាសេណលបានព្រមព្រៀងក្នុងតម្លៃ៥៨លានផោនជាមួយក្លឹបDortmund ដើម្បីទិញយកកីឡាកររូបនេះ។ក្លឹបយក្សអាឡឺម៉ងមួយនេះក៏មានបំណងចង់បានGiroudទៅលេង ឲ្យក្លឹបរបស់ខ្លួនដែរ ប៉ុន្តែទំនងជាលំបាកពីព្រោះក្រុមគ្រួសាររបស់គាត់មិនចង់ទៅរស់នៅប្រទេសអាឡឺម៉ ង់ឡើយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយនៅថ្ងៃម្សិលមិញនេះ គេឃើញកីឡាករGiroudដែលបានព្រមព្រៀងផ្ទេរទៅឆេលស៊ីក្នុងតម្លៃ៣៥លានផោនហើយនោះនៅតែហ្វឹកហាត់ជាមួយក្លឹបអាសេណលនៅឡើយទេ ដើម្បីប្រកួតជាមួយក្លឹបSwanseaដែលបានកន្លងទៅនៅយប់ថ្ងៃអង្គារនេះ៕

image