ក្រសួងបរិស្ថានត្រួតពិនិត្យការងារបរិស្ថាននៃតំបន់សដ្ឋកិច្ចពិសេស

3730

នៅល្ងាចថ្ងៃទី ២៩ មករានេះ ក្រុមការងារត្រួតពិនិត្យការងារបរិស្ថាននៃតំបន់សេដ្ឋកិច្ចពិសេស បានដំណើរការកិច្ចប្រជុំលើកទី ១ ដឹកនាំដោយឯកឧត្តមឃុត ចាន់ដារ៉ា និងឯកឧត្តមជា វុទ្ធី សហប្រធានតំណាង CDC ក្នុងគោលបំណងកំណត់ទិសដៅការងារដែលត្រូវអនុវត្ត ដោយបានពិនិត្យលើ ទិដ្ឋភាពច្បាប់ពាក់ព័ន្ធការកំណត់កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ម្ចាស់តំបន់ ពិសេសពាក់ព័ន្ធ EIA ការរៀបចំហេថារចនាសម្ព័ន្ធគ្រប់គ្រងសំណល់រឹង-រាវ ។ល។

ដែលបានកំណត់នៅក្នុងអនុក្រឹត្យតំបន់សេដ្ឋកិច្ចពិសេស និងច្បាប់-អនុក្រឹត្យបរិស្ថាន ហើយជាលទ្ធផលអង្គប្រជុំបានសម្រេច៖

១). ត្រូវរៀបចំកិច្ចប្រជុំជាមួយម្ចាស់តំបន់ទាំង ៤៧ ដើម្បីផ្សព្វផ្សាយពីបទដ្ឋានដែលម្ចាស់តំបន់ត្រូវអនុវត្តលើកិច្ចគាំពារបរិស្ថាន។

២). លេខាធិការដ្ឋានក្រុមការងារត្រូវរៀបចងក្រងនូវឯកសារបទដ្ឋានដែលអ្នកវិនិយោគត្រូវអនុវត្តលើកិច្ចគាំពារបរិស្ថាន (Code of Conduct of Pollution Control) សំរាប់ផ្សព្វផ្សាយទៅម្ចាស់តំបន់ និងអ្នកវិនិយោគក្នុងតំបន់ រួមទាំងរៀបចំការចុះសិក្សាស្វែងយល់ពីតំបន់គំរូដែលបានអនុវត្តល្អលើការគ្រប់គ្រងការបំពុលបរិស្ថាន។

៣). CDC និងសហការជំរុញការអនុវត្តលើការរៀបចំរបាយការណ៍ EIA សំរាប់តំបន់ដែលមិនទាន់មាន និងសម្រាប់រោងចក្រដែលមានសក្តានុពលបំពុលបរិស្ថានខ្លាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

៤). ត្រូវធ្វើការសិក្សាពីលទ្ធភាពក្នុងការរកដៃគូអភិវឌ្ឍន៍គ្រប់គ្រងសំណល់រឹង-រាវ ដើម្បីជួយដោះស្រាយបញ្ហាសំណល់ក្នុងតំបន់ និងដើម្បីធានាដល់និរន្តរភាពនៃការវិនិយោគហេថារចនាសម្ព័ន្ធគ្រប់គ្រងសំណល់ទីប្រជុំជន (ទឹកលូ និងសំរាម)។

៥). នឹងធ្វើការពិនិត្យរួមគ្នារវាងក្រសួងបរិស្ថាន និងCDC ក្នុងការស្នើឱ្យមានតំណាងក្រសួងបរិស្ថានចូលរួមក្នុងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសនីមួយៗ ដើម្បីជួយតាមដានការងារគ្រប់គ្រងសំណល់ និងជួយសម្របសម្រួលនិងផ្តល់ប្រឹក្សាបច្ចេកទេសដល់តំបន់ពាក់ព័ន្ធការងារកិច្ចគាំពារបរិស្ថាន។

27540582_1030576883748099_6841205463839827550_n

Image may contain: 3 people, people sitting and indoor

Image may contain: 2 people, people sitting, screen and indoor

ប្រភពហ្វេសប៊ុក៖ ក្រសួងបរិស្ថាន