ប្រាក់ជាង៦០ម៉ឺនដុល្លារនឹងវិនិយោគលើកីឡាចំនួន៣៤សហព័ន្ធនាឆ្នាំនេះ

4931

ភ្នំពេញ: សម្រាប់ឆ្នាំ២០១៨នេះក្រសួងអប់រំយុវជន និង កីឡានឹងធ្វើប្រតិភូកម្មមុខងារ និង គាំទ្រថវិកាទៅសហព័ន្ធកីឡាជាតិចំនួន៣៤បន្ថែមទៀត ។ ទំហ៊ំនៃការដាក់ទុនវិនិយោគលើវិស័យកីឡាដែលជាអនុវិស័យមួយមាននៅក្នុងផែនការប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជន និង កីឡាកានតែធំឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ។

សូមបញ្ចាក់ថាកាលពីឆ្នាំ២០១៧ក្រសួងអប់រំយុវជន និង កីឡាបានធ្វើប្រតិភូកម្មមុខងារ និង ការគាំទ្រថវិកាទៅសហព័ន្ធកីឡាជាតិដែលមានក្នុងផែនការមេស៊ីហ្គេមដើម្បីពន្លឿនការអភិវឌ្ឍន៍តែ២១ប្រភេទកីឡាប៉ុណ្ណោះកាលនោះក្នុងទំហ៊ំទឹកប្រាក់ចំនួន១.៦៧០.០០០.០០០រៀល ។ ថវិកានេះគឺសម្រាប់ការប្រកួត បណ្ដុះបណ្ដាលធនធានមនុស្ស និង ហេដ្ឋារចនាសម្ព័ន្ធ ។

photo_2017-08-02_10-28-41 [800x600]