ពីស្រីបម្រើតាមផ្ទះម្នាក់ក្លាយជាបវរកញ្ញាប្រចាំប្រទេសវៀតណាម

0
11

កញ្ញាH Hen Nieអាយុ២៥ឆ្នាំជាជនជាតិភាគតិចមកពី តំបន់ខ្ពងរាបកណ្តាលខេត្តដាក់ឡាក់នៃប្រទេស វៀតណាម។នាងធ្លាប់បានធ្វើជាតារាបង្ហាញម៉ូតឲ្យក្រុមហ៊ុនមួយចំនួនដោយមិនមានកិច្ចសន្យាអស់រយៈ ពេលជាច្រើនឆ្នាំនៅក្នុងទីក្រុងហូជីមីញ

image

នៅក្នុងការប្រកួតបវរកញ្ញាប្រចាំប្រទេសនាងបានទទួលជោគ ជ័យដោយមានការគាំទ្រពីអ្នកស្តាប់ទូទាំងប្រទេសនៅពេលដែលនាងឆ្លើយសំនួរអក្សរសាស្ត្រ ការឆ្លើយ ប្រកបដោយភាពរហ័សរហួនទៀតផង។ នាងHen Nieមានកម្ពស់១,៧២និងមានទំហំទាំងបីនៃដងខ្លួនគឺ ៨៤- ៦០- ៩៣ស.ម។

ក្រៅពីនេះរូបសំភាស់របស់នាងគឺសមសួនទាំងព្រមហាក់ដូចជាមិនមានខ្វះ ចន្លោះត្រង់ណាទាល់តែសោះ។នាងបាននិយាយប្រាប់អ្នកាសែតថា៖នៅពេលដែលខ្ញុំជាសិស្ស ខ្ញុំតែង ឆ្លៀតជួយធ្វើការនៅឯវាលស្រែជាមួយពុកម៉ែខ្ញុំ។ជីវិតពេលនោះលំបាកណាស់។លុះពេលឡើងមកសិ ក្សានៅឯសកលវិទ្យាល័យក្នុងទីក្រុងហូ ជីមីញខ្ញុំមានឪកាសបានរស់នៅក្នុងអន្តេវាសិកដ្ឋានដោយមិនបាច់បង់ថ្លៃ។ខ្ញុំគ្រាន់តែចំណាយទៅលើការហូបចុកបន្តិចបន្តួចប៉ុណ្ណោះ។

ប៉ុន្តែបញ្ហាលុយកាក់មិនសម្ពូរណ៍ទេ ដូច្នេះខ្ញុំនិងមិត្តភក្តិមួយចំនួនបានឆ្លៀតពេលទំនេរទៅស៊ីឈ្នួលបង្រៀនកូនគេតាមផ្ទះ។ចំណែក ខ្ញុំត្រូវទៅស៊ីឈ្នួលបម្រើគេតាមផ្ទះតែម្តងព្រោះភាសាវៀតណាមរបស់ខ្ញុំមិនសូវចំណាប់ទេ ដោយសារខ្ញុំ ជាជនជាតិភាគតិច។នេះជាការតស៊ូរបស់ខ្ញុំ មុននឹងមានពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here