អ្នកកាសែត ប្រមាណជា២០នាក់ បានរត់ទៅប្តឹងកម្លាំងអាវុធហត្ថស្រុកកោះញែកទាំងយប់ ឲ្យជួយអន្តរាគមន៍

2428

ខេត្តមណ្ឌលគិរី៖ អ្នកកាសែតចល័ត២៥ខេត្តក្រុង ប្រមាណជា២០នាក់ បានរត់ទៅប្តឹងកម្លាំងអាវុធហត្ថស្រុកកោះញែកទាំងយប់ ឲ្យជួយអន្តរាគមន៍ បន្ទាប់ពីពួកគេទៅចតរថយន្តនៅជិតឃ្លាំងឈើរបស់ក្រុមហ៊ុនយូនីហ្គ្រីន ហើយអះអាងថា កម្មករនឹងមេការក្រុមហ៊ុននោះ មានចេតនាធ្វើឃាតលើ ក្រុមអ្នកសារព័ត៌មាន។

សេចក្តីរាយការណ៏ពីស្រុកកោះញែកបានឲ្យដឹងថា នៅពេលក្រុមអ្នកកាសែតកំពុងតាមប្រមាញ់រូបភាព ដឹកជញ្ជូនឈើចូលក្នុងឃ្លាំងក្រុមហ៊ុនយូនី ហ្គ្រីន ដោយមានអ្នកខ្លះអើតតាមប្រលោះជញ្ជាំង នឹងខ្លះទៀតឡើងដើមឈើដើម្បីថតរូបភាពជាក់ស្តែងក្នុងឃ្លាំងដែលកំពុងប្រមូលទិញឈើពី ប្រជាពលរដ្ឋតាមភូមិ ក៏លេចវត្តមានកម្មករលើកឈើ ចេញទៅនិយាយឌឺដង ដល់ក្រុមអ្នកកាសែតថា ប្រយ័ត្នពួកគេបាញ់សម្លាប់ចោល។ភ្លាមៗ ក្រោយឮការព្រមានរបស់កម្មករក្នុងឃ្លាំងក្រុមហ៊ុនយូនីហ្គ្រីន ក្រុមអ្នកកាសែតបានអះអាងថា ពួកគេបានឮសូរសម្លេងបាញ់កាំភ្លើងចំនួន៧គ្រាប់ ពីក្នុងទីតាំងឃ្លាំងនោះ។

យោងតាមពាក្យបណ្តឹងរបស់ក្រុមអ្នកកាសែតដែលបានប្តឹងទៅអាជ្ញាធរស្រុកកោះញែកបានរៀបរាប់ថា «ប្តឹងពីបទ៖គម្រាបប៉ុនប៉ងធ្វើអំពើមនុស្ស ឃាតដោយគិតទុកជាមុន នឹងប្រើប្រាស់អាវុធខុសច្បាប់ ក្នុងគោលបំណងរំលោភសិទ្ឋិសារព័ត៌មាន » ក្នុងលិខិតពាក្យបណ្តឹងដដែលបន្តថា កាលពី ថ្ងៃទី២៨ មករា ២០១៨ វេលាម៉ោង១៧នឹង៣៥នាទី ក្រុមសារព័ត៌មានយើងខ្ញុំចំនួន២០នាក់ មកពីអង្គភាពផ្សេងៗគ្នា បានសហការណ៍គ្នាចុះយកព័ត៌មាននៅស្រុកកោះញែក ចំនុចឃ្លាំងឧកញ៉ា តុប វីដា របស់ក្រុមហ៊ុន យូនីហ្គ្រីន ទល់មុខឃ្លាំងឧកញ៉ា ហ៊ុន ជា ចាស់។ ក្រុមសារព័ត៌មានទាំងអស់បានផ្តិតយករូបភាពពីក្រៅឃ្លាំង ក្រុមហ៊ុនយូនីហ្គ្រីន រំពេចនោះក៏មានក្រុមកម្មករក្រុមហ៊ុន បាននិយាយគម្រាមបាញ់សម្លាញ់ក្រុមសាព័ត៌មាន បន្ទាប់ មកក៏មានការផ្ទុះអាវុធចំនួន៧គ្រាប់ ពីក្នុងឃ្លាំងក្រុមហ៊ុនយូនីហ្គ្រី។ប្រមាណ១០នាទីក្រោយក៏មានរថយន្តម៉ាកធុនត្រា បានបើកយ៉ាងលឿនសំដៅ បំបុកសម្លាប់ក្រុមអ្នកសារព័ត៌មាន ហើយបានស្ទុះចូលទៅក្នុងឃ្លាំងដោយស្រែកគម្រាម នឹងយកអាវុធមកបាញ់ក្រុមសារព័ត៌មាន។ឃើញដូច្នេះក្រុម សារព័ត៌មានបាននាំគ្នារត់គេចបាតជើងសគ្រប់ៗគ្នា។

ក្នុងពាក្យបណ្តឹងរបស់ក្រុមអ្នកកាសែតទាំងនោះបានបញ្ជាក់ថា អ្នកដែលគម្រាមបាញ់សម្លាប់នឹងបើករថយន្តបុកក្រុមសារព័ត៌មាន ត្រូវបានស្គាល់ ឈ្មោះ ផាន់ណា ត្រូវជាប្អូនថ្លៃឧកញ៉ា តុប វីដា ។

លោក រស់ បញ្ញា មេបញ្ជាការកម្លាំងអាវុធហត្ថស្រុកកោះញែកឲ្យដឹងថា ករណីនេះមិនមែនជាករណីមានការបាញ់គ្រាប់កាំភ្លើងនោះទេ ជាករណី ក្មេងលេងផាវ ហើយក្រុមពួកគាត់កាសែតភ័យខ្លាចរត់មកប្ដឹងសមត្ថកិច្ច លោកថាក្រោយពេលមានក្រុមអ្នកកាសែតមកសុំជួយអន្តរាគមន៍ កម្លាំង អាវុធហត្ថបានរកឃើញគ្រាប់ផាវជាច្រើនគ្រាប់ផងដែរ។

លោក ផាន់ណា តំណាងក្រុមហ៊ុនយូនីហ្គ្រីបានឲ្យដឹងថា ករណីខាងលើនេះមិនដូចដែលក្រុមអ្នកសារព័ត៌មានខាងលើនិយាយឡើយ កម្មកររបស់លោកគ្រាន់តែដុតផាវលេងប៉ុណ្ណោះ មិនមានបាញ់កាំភ្លើងដូចការចោតឡើយ។

ជុំវិញរឿងរ៉ាវរបស់អ្នកកាសែតខាងលើ ត្រូវបានលោក ខ្លូត សុឃា អធិការស្រុកកោះញែកអះអាងថា ពួកគាត់ចូលមកបំពេញការងារដោយពុំ មានជូនដំ ណឹងដ ល់ អាជ្ញាធរនោះទេ ក្រោយពីមានករណីដែលសង្ស័យសំលេងផ្ទុះខាងលើពួកគាត់បាននាំគ្នាទៅបាត់អត់ទៅ លោកអធិការបញ្ជាក់ថា មានអ្នកកាសែតចំនួន២០នាក់បានយករថយន្តចំនួន៩គ្រឿង មកឈប់នៅចំណុចផ្លូវបំបែកចូលក្រុមហ៊ុនយូនីហ្គ្រីន តាំងពីម៉ោងប្រមាណ៩ព្រឹកថ្ងៃទី ២៨ខែមករារហូតដល់ម៉ោងប្រមាណ៦ល្ងាចទើបមានហេតុការណ៍កើតឡើង ហើយក៏បំបែកគ្នាបាត់អស់ទៅ៕ ដោយ(មនោរម្យ)

IMG-20180129-WA0010

IMG-20180129-WA0009

IMG-20180129-WA0008