ធឿន ធារ៉ាក្លាយជាម្ចាស់ប្រាក់លានជើងឯកម៉ារ៉ាតុង

345

ភ្នំពេញ: អ្នកប្រដាល់ធឿន ធារ៉ាមកពីសមាគមប្រដាល់កសិកម្មដណ្ដើមបានប្រាក់លានជើងឯកម៉ារ៉ាតុងក្នុងការប្រកួតនៅយប់ថ្ងៃទី២៧មករាលើសង្វៀនCNC ។

អ្នកប្រដាល់៤រូបដែលប្រជែងគ្នាដណ្ដើមប្រាក់លាននេះរួមមានកម្ពុជា២រូបគឺធឿន ធារ៉ាសមាគមប្រដាល់ក្រសួងកសិកម្ម ឡុង សុវណ្ណឌឿនក្លិបសាលវ័ន្ដកីឡា អ្នកប្រដាល់ជើងខ្លាំងថៃSing Dam និង អ្នកប្រដាល់បារាំងហាត់ស្រុកថៃ Julien ។

ជុំទី១ដែលការប្រកួតមានតែ៣ទឹកនោះ Sing Dam ស៊ីឡុង សុវណ្ណឌឿនផុយ ក្នុងខណៈដែលធឿន ធារ៉ាក៏ស៊ីអ្នកប្រដាល់បារាំង Julien ដូចគ្នាដែរ ។ អ្នកចាញ់គឺដើរចេញ ឯ អ្នកឈ្នះប្រកួតផ្ដាច់ព្រ័ត្រ ។

ក្នុងការប្រកួតផ្ដាច់ព្រ័ត្រដែលមាន៥ទឹកនោះធឿន ធារ៉ាបានជ័យជំនះលើ Sing Dam ហើយក្លាយជាម្ចាស់ប្រាក់លានដែលចំនួន៤.០០០.០០០រៀល ចំពោះ Sing Dam ដែលចាញ់បានត្រឹមតែ២.០០០.០០០រៀលប៉ុណ្ណោះ ។

26992506_1690047217753062_6738413963869839906_n