បុរសម្នាក់បានឆក់ខ្សែរភ្លើងស្លាប់នៅនឹងកន្លែង..!

873

កណ្ដាល: ថ្ងៃអាទិត្យ ទី២៨ ខែមករាខែមករា២០១៨បុរសម្នាក់បានឆក់ចរន្តអគ្គិសនីបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុវេលាម៉ោង២១.១០នាទីនៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមាន
ឈ្មោះសែន សំអឿនភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលមុខរបរៈកម្មករសំណង់។

ប្រភពបានបន្តទៀតថា នៅថ្ងៃទី២៨.០១.២០១៨មុនពេលកើតហេតុជនរងគ្រោះបានធ្វើការសំណង់នៅភូមិចំបក់ឃុំសៀមរាបបន្ទាប់មកនៅវេលាម៉ោង២០.៣០នាទីជនរងគ្រោះនិងនាក់ធ្វើការជាមួយបានចុះពីធ្វើការសំណង់វិញរៀបចំហូបបាយ លុះដល់វេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានទៅអូសខ្សែភ្លើងដោយមានភ្ជាប់អំពូលភ្លើងអូសមកខាងមុខផ្ទះគោលបំណង បំភ្លឺកន្លែងហូបបាយ ពេលនោះជនរងគ្រោះបានកាន់អំពូលភ្លើង ភ្លាមនោះក៏បណ្ដាលឲ្យឆក់ហើយឱពុករបស់ជនរងគ្រោះបានជួយសង្រោះដែរតែជនរងគ្រោះបានស្លាប់
បាត់ទៅហើយ។

រួចរាយការណ៍មកសមត្ថកិច្ចហើយសមត្ថកិច្ចបានបង្កើតគណះកម្មការពិនិត្យរួមមាន៖ កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍អាជ្ញាធរមូលរដ្ឋាននិងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសពឃើញថា សពមានស្នាមខ្លោចរលាត់នៅលើម្រាមដៃចង្អុលនិងដៃមេខាងស្ដាំពិតជាស្លាប់ដោយសារ ឆក់ខ្សែភ្លើងប្រាកដមែនហើយពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគល់ឡើយ ក្រោយពេលពិនិត្យរួចបានប្រគល់សពឲក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយសនសុភ័ក្ដ

IMG-20180129-WA0001

IMG-20180129-WA0000

IMG-20180129-WA0002