សម្រាប់អ្នកដែលមានចំណូលចិត្ត ពេលទៅដល់អូរតាគីកុំភ្លេចកណ្តុរអាំងដ៏ឈ្ងុយឆ្ងាញ់

0
73

ផ្សារអូតាគី ឬផ្សារកណ្តុរអាំងអូតាគីនេះស្ថិតនៅក្នុងភូមិអូតាគី ឃុំអូតាគី ស្រុកថ្មគោលខេត្តបាត់ដំបង។ បច្ចុប្បន្នផ្សារនេះមានភាពល្បីខ្លាំងលក់កណ្តរអាំង ហើយដែលសម្រាប់អ្នកចូលចិត្តគេអួតសរសើរមិនដា ច់ពីមាត់។នៅផ្សារនេះមានតូបលក់កណ្តុរអាំងប្រមាណជា១០តូបប៉ុណ្ណោះ

image

អ្នកលក់នៅទីនោះបាននិយាយថា កណ្តុរសម្បូរណ៍តែនៅរដូវប្រាំងប៉ុណ្ណោះ ហើយវមានរូបរាងធាត់និងណែនញ៉ុកទៅដោយខ្លាញ់ ព្រោះជារដូវសម្បូរណ៍ស្រូវស៊ី។ក្នុងរដូវនេះអ្នកលក់កណ្តុរទិញតពីគេក្នុងមួយគីឡូក្រាមថ្លៃប្រមាណ៧០០០ឬ៨០០០រៀលដោយពួកគាត់យកមកអាំងលក់ក្នុងមួយក្បាលតម្លៃពី៥០០រៀលរហូតដល់៤០០០ឬ ៥០០០រៀលតាមតូចតាមធំ។អ្នកដែលមានចំណូលចិត្តមិនកំណាញ់លុយក្នុងការទិញកណ្តុរហូបនោះ ទេ។នេះជាមូលហេតុដែលធ្វើឲ្យពួកគាត់លក់កណ្តុរអាំងក្នុងមួយថ្ងៃអស់ពី៧០ទៅ ៩០គីឡូក្រាមឯណោះ។ សូម្បីតែជនបរទេសដែលធ្វើដំណើរឆ្លងកាត់ទីនេះក៏មិនដែលខកខានក្នុងការចូលទទួលទានកណ្តុរអាំងម្តងណាឡើយ។

គួរបញ្ជាក់ តាំងពីជំនាន់ដូនតាមកទីនេះមិនធ្លាប់មានប្រវត្តិលក់កណ្តុរអាំងបែបនេះឡើយ។ ប៉ុន្តែចាប់តាំងពីចុងឆ្នាំ២០០០មក បុសម្នាក់ឈ្មោះកែវ ដែលរស់នៅក្នុងភូមិនេះជាមនុស្ស ដែលចូលចិត្តហូបសាច់កណ្តុរ ក៏សាកល្បងអាំងកណ្តុរលក់ឃើញថាកាក់កបមែនទែន ហើយជីវភាពគ្រួសាររបស់គាត់ក៏មានការកើនឡើងជាលំដាប់។ តាំងពីពេលនោះមក អ្នកស្រុកអ្នកភូមិក៏នាំគ្នាដើរទាក់កណ្តុរនៅពេលយប់យកមកលក់ឲ្យគាត់។ ក្រោយមកទៀតអ្នកស្រុកអ្នកភូមិក៏បែកគំនិតអាំងលក់ខ្លួនឯងតែម្តង។

ប៉ុន្តែមុខរបរនេះកាក់កបខ្លាំងតែនៅក្នុងរដូវប្រាំងតែប៉ុណ្ណោះ ឯរដូវវស្សាក៏មានលក់ដែរតែរៀង ស្ងាត់បន្តិចព្រោះពុំសូវសម្បូរណ៍កណ្តុរ ហើយបើមានក៏មិនសូវសម្បូរណ៍ខ្លាញ់ និងមានរស់ជាតិឆ្ងាញ់ ដូចរដូវប្រាំងឡើយ៕

image

image

LEAVE A REPLY

Please enter your comment!
Please enter your name here