បញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូអត្តពលកម្មកម្រិតទី១

7629

ភ្នំពេញ: នេះជាវគ្គកម្រិត ១ ដែលមានឈ្មោះថា<IAAF CECS New Level 1 Cpaching Course> ដែលឧបត្ថម្ភដោយក្រសួងអប់រំយុវជន និង កីឡា ។ វគ្គបណ្ដុះបណ្ដាលគ្រូអត្តពលកម្មកម្រិតទី១ដែលចាប់ផ្ដើមពីថ្ងៃទី១៤ កនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី២៥នាសាលប្រជុំនាយកដ្ឋានអប់រំកាយ និង កីឡា ។

វគ្គនេះបង្រៀនដោយលោកសាស្រ្តាចារ្យមកពីសហព័ន្ធអត្តពលកម្មអន្តរជាតិគឺ លោកRifique Ahmed និង លោកបូរ ពុធរាត្រីដែលជាគ្រូអត្តពលកម្មកម្រិត២របស់កម្ពុជា

។សិក្ខាកាមទាំង២៩នាក់គឺមកពីនាយកដ្ឋានអប់រំកាយ និង កីឡាសិស្ស និស្សិត វិទ្យាស្ថានជាតិអប់រំកាយ និង កីឡា សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ខេត្តសៀមរាប កណ្ដាល កំពត ពោធិ៍សាត់ រាជធានីភ្នំពេញ កំពង់ឆ្នាំង ស្ទឹងត្រែង និង ខេត្តមណ្ឌលគីរី ។

ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានបញ្ជាក់ឲ្យដឹងថា នេះជាលើកទី៣ហើយដែលសហព័ន្ធបានបើកវគ្គបណ្ដុះបណ្ដាលគ្រូអត្តពលកម្មអន្តរជាតិកម្រិត១បែបនេះ ។ លើកទី១នៅឆ្នាំ២០០៥មានសិក្ខាកាមចូលរួមចំនួន២២នាក់ លើកទី២ឆ្នាំ២០១២មានសិក្ខាកាមចូលរួមចំនួន២៤រូប ។

2 (2)