ArsenalជួបជាមួយMan Cityនៅវគ្គផ្តាច់ព្រត្រ័Carabao Cupនៅថ្ងៃ២៥ខែកុម្ភៈ

10404

ក្រោយពីផ្តួលឆេលស៊ីក្នុងលទ្ធផល២-១កាលពីយប់ថ្ងៃទី២៤ខែមករា ក្លឹបកាំភ្លើងធំArsenal នឹងត្រូវទៅជួបប្រកួតវគ្គផ្តាច់ព្រត្រ័ពានរង្វាន់Carabao Cupនៅថ្ងៃទី២៥ខែកុម្ភៈខាងមុខនេះ។

7511efd7373f43d28c7bfa498262e8e7

ការទទួលបានការឈានឆ្ពោះទៅកាន់ការប្រកួតវគ្គផ្តាច់ព្រត្រ័នេះបានលើកមុខមាត់លោក Arsene Weenger បន្តិចមកវិញក្នុងសប្តាហ៍ដ៏ជូរចត់សម្រាប់ក្លឹបនៅក្នុងPremier Leagueមួយនេះ ព្រោះពួកគេកំពុងខឹតខំដណ្តើមតំណែងមួយនៅChampions Leagueនារដូវកាលក្រោយ ហើយក៏ចំពេលដែលខ្សែប្រយុទ្ធឆ្នើមSanchezត្រូវចាកចេញទៅកាន់ក្លឹប Man Utdបាត់ទៅហើយ។

ជាទំលាប់លោកArsene Wenger កម្រនឹងដឹកនាំក្លឹបឲ្យទទួលបានពានLeague Cupណាស់ ពីព្រោះគាត់តែងតែដាក់កីឡាករក្មេងៗឲ្យលេងជំនួសវិញ។ យើងរង់ចាំមើលថាតើArsenal ឬ Man City ជាម្ចាស់ពានរង្វាន់ Carabao Cup ??