ពិធីចែកបណ្ណមូលនិធិសមធម៌សុខាភិបាលជូនដល់ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ នៃស្រុកត្បូងឃ្មុំ

12358

ត្បូងឃ្មុំ៖ មន្ត្រីជាន់ខ្ពស់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកបេឡាជាតិរបបសន្តិសុខសង្គម ចុះចែកបណ្ណមូលនិធិសមធម៌សុខាភិបាលជូនដល់ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងស្រុក/ខេត្តត្បូងឃ្មុំ ដើម្បីទទួលបានសេវាមូលនិធិសមធម៌សុខាភិបាល សម្រាប់ប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ ធ្វើឡើងនៅសាលាស្រុកត្បូងឃ្មុំ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នេះ ។

លោក ស្រី ឃាង មករា អភិបាលរងស្រុកត្បូងឃ្មុំបានមានប្រសាសន៍ថា ការប្រគល់បណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដើម្បីទទួលបានសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យរដ្ឋ ទូទាំងប្រទេស ។ នេះជារបប សន្តិសុខសង្គម ប.ស.ស ជាការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលលើវិស័យសន្តិសុខសង្គម ការយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើ ការថែទាំសុខភាព បងប្អូនជាមន្ត្រីរាជការ សមាគមម៉ូតូកង់បី កម្មករ និយោជិត និងប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងពេលបំពេញភារកិច្ចការងារ ។ ជាពិសេសបានផ្តល់ប្រយោជន៍ ជាប្រាក់ឧបត្ថម្ភបន្ថែមពេលសម្រាលកូន ជូនដល់កម្មករនិយោជិតជាស្ត្រីទាំងក្នុង និងក្រៅប្រព័ន្ធផងដែរ ជាពិសេសពួកគាត់មានសិទ្ធិទទួលបានការគាំពារសង្គមពីសំណាក់រដ្ឋាភិបាល តាមរយៈការផ្តល់របបសន្តិសុខសង្គមពីបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីយកទៅប្រើប្រាស់សេវាមូលនិធិសមធម៌សុខាភិបាល គឺទទួលបាននូវសេវាថែទាំសុខភាពពីមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ។

ឯកឧត្តម ជាវ ប៊ុនរិទ្ថ ប្រធានការិយាល័យគោលនយោបាយ និងជាតំណាង ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គមបានថ្លែងថា ស្រុកត្បូងឃ្មុំ យើងនេះជាស្រុកទី១ ដែលយើងបានធ្វើពិធីប្រគល់បណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ និងក្រុមប្រឹក្សាឃុំ សរុបប្រមាណ ៧២៣នាក់ ដើម្បីមានសិទ្ធិទៅទទួលបានសេវាមូលនិធិសមធម៌សុខាភិបាល នៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ស្ត្រី នៅពេលសម្រាលកូនទាំងក្នុងនិងក្រៅប្រព័ន្ធ ដោយផ្តល់ជូនចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៣ មករា ឆ្នាំ២០១៨ នេះ មានកម្មករ និយោជិតជាស្ត្រីទៅទទួលសេវាសម្រាលកូន មានចំនួន ២,៦៨០នាក់ ដែលសម្រាលបានកូនសរុប ២,៧០៤នាក់ (កម្មការីនីសម្រាលកូនភ្លោះពីរ មានចំនួន ២៤នាក់ ដែលទទួលបានថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាល ៕

IMG-20180126-WA0015

IMG-20180126-WA0011

IMG-20180126-WA0010