លោក កើត សេកាណូ តំណាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ និងអភិបាលខេត្តត្បូងឃ្មុំ បើកការដ្ឋានដំណើរការសាងសង់ អគារសាលាឧទ្ធរណ៍ ប្រចាំខេត្តត្បូងឃ្មុំ

760

(ត្បូងឃ្មុំ)៖ ពិធីក្រុងពាលី បើកការដ្ឋានសាងសង់ អគារសាលាឧទ្ធរណ៍ ប្រចាំខេត្តត្បូងឃ្មុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក កើត សេកាណូ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងយុត្តិធម៍ តំណាងលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ និងលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ប្រតិភូក្រសួងយុត្តិធម៍ លោកអភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត ចៅក្រម លោកព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលមានទីតាំងស្ថិតនៅទីរួមខេត្ត ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

អគារនេះ នឹងបំរើដល់ដំណើរកាត់ក្តីនានាក្នុងខេត្ត ដើម្បីធ្វើយ៉ាងណាផ្តល់ភាពយុត្តិធម៍ជូនប្រជាពលរដ្ឋ ជាពិសេសងាយស្រួលដល់ពួកគាត់ មិនពិបាកធ្វើដំណើរឆ្ងាយ ខាតពេលវេលា និងខាតថវិការច្រើនទៀតនោះទេ ។

គួរបញ្ជាក់ថា អគារសាលាឧទ្ធរណ៍ ដែលបើកការដ្ឋានដំណើរការសាងសង់នាពេលនេះ ផ្តល់ដោយក្រសួងយុត្តិធម៍ ក្រោមកិច្ចខិតខំពីសំណាក់លោករដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា។ អគារនេះមានកំពស់៣ជាន់ និងប្រវែង ២១*៣៦ម៉ែត្រ ដែលជាសំណង់មុខមាត់ថ្មីមួយបន្ថែមទៀត លើទឹកដីនៃទីរួមខេត្តត្បូងឃ្មុំ ដែលនេះបញ្ជាក់អោយឃើញថា ការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ កំពុងមានសន្ទុះទ្វេរឡើង បូករួមទាំងស្ថាប័នយុត្តិធម៍ក្នុងខេត្តផងទៀតនោះ ទាំងនេះហើយសុទ្ធសឹងដោយសារតែកត្តាស្ថេរភាពនយោបាយ សុខសន្តិភាព ដែលប្រមុខរាជរដ្ឋាភិបាល លោកខិតខំសម្រេចបាន ៕
IMG-20180126-WA0008

IMG-20180126-WA0007

IMG-20180126-WA0003

IMG-20180126-WA0002

IMG-20180126-WA0009