សម្តេច ពិជយ័សេនា ទៀ បាញ់ បញ្ជាឲ្យចាប់រថយន្តពាក់ស្លាក់លេខ ខ.ម ឬ ន.ប ដែលអត់បង់ពន្ធចូលរដ្ឋ

653

សម្តេច ពិជយ័សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បាន បញ្ជាឲ្យចាប់រថយន្តពាក់ស្លាក់លេខ ខ.ម ឬ ន.ប ដែលអត់បង់ពន្ធចូលរដ្ឋ ព្រោះកន្លងមកមានអ្នកសុំស្លាកលេខ ដោយមិនចាំបាច់បង់ពន្ធ

ក្នុងសិក្ខាសាលាការងារបច្ចេកទេសទូទាំងកងយោធពលខេមរភូមិន្ទរយៈពេល៥ឆ្នាំ និងលើកទិសដៅការងារ រយៈពេល៥ឆ្នាំ២០១៨-២០២៣ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ សម្តេច ទៀ បាញ់ បានមានប្រសាសន៍ថា រថយន្តពាក់ស្លាក់លេខ រថយន្តខ.ម កន្លងមកមានការតតាំងគ្នារឿងបង់ពន្ធប្រចាំឆ្នាំចូលរដ្ឋ ហើយរថយន្តពាក់ស្លាកលេខមានកម្រិតកំណត់របស់គេ ហើយការពាក់ស្លាកលេខនេះ ក៏មានការអនុញ្ញាតពីរាជរដ្ឋាភិបាលដែរ។

សម្តេចបញ្ជាក់ថា “មានអ្នកមកសុំលេខដោយមិនបានបង់ពន្ធ គឺអត់បានទេ ។ ចាប់ភ្លាមអារឿងអត់ពន្ធហ្នឹង កងរាជអាវុធហត្ថចាំឲ្យច្បាស់តែម្តង ឲ្យតែពាក់ស្លាក់លេខអត់ច្បាប់ មិនចាំបាច់និយាយគ្នាទេ។ ឲ្យតែខុសច្បាប់មិនថា ខ.ម ឬ ន.ប ទេ ចាប់យក ទាំងអស់ហ្នឹង ដើម្បីតម្រង់ទិសតាមផ្លូវច្បាប់”។

សម្តេច ទៀ បាញ់ថា កន្លងមក មានអ្នកខ្លះគ្មានតួនាទីអ្វីនៅក្នុងកងរាជអាវុធហត្ថទេ ប៉ុន្តែរថយន្ត បានស្លាក លេខ ខ.ម។

FB_IMG_1516936640508

FB_IMG_1516936642045

FB_IMG_1516936644208