អាលប៊ុមចម្រៀងវៀតណាមដំបូងបំផុតត្រូវបានចុះបញ្ជីBillboard World Album

9887

ការចេញផ្សាយក្នុងពេលថ្មីៗនូវអាល់ប៊ុមចម្រៀងរបស់អ្នកចម្រៀងប៉ុបវៀតណាមដ៏មានប្រជាប្រិយភាពអ្នកនាងMy Tam បានធ្វើឲ្យមានការគាំទ្រយ៉ាងខ្លាំងរហូតទៅដល់បានចុះក្នុងបញ្ជីអាល់ប៊ុមចម្រៀងពិភពលោកBillboard។ អាល់ប៊ុមនេះមានចំណងជើងថាៈTam 9។ ជាមួយនឹងស្នាដៃដ៏ត្រចះត្រចង់នេះនាងMy Tamបានក្លាយទៅជាអ្នកចម្រៀងវៀតណាមទី១ដែលចម្រៀ ងរបស់នាងបានជាប់ណៅក្នុងលំដាប់ពិភពលោកបែបនេះ។

image

គួរបញ្ជាក់ថា បណ្តាអាល់ប៊ុមចម្រៀងដែលត្រូវបានចុះនៅក្នុងBillboard World Albums គឺទាល់តែអាល់ប៊ុមចម្រៀងនោះជាបជាអាល់ប៊ុមដែលលក់ដាច់ជាងគេបំផុតទាំង១០នៅក្នុងពិភពលោក ហើយទិន្នន័យនៃការលក់អាល់ប៊ុមចម្រៀងនេះទៀតសោតត្រូវបានបញ្ជាក់អះអាង ដោយក្រុមហ៊ុនNelsen Musicគឺមិនអាចនរណាមួយបន្លំបានឡើយ ហើយក៏មានការវាយតម្លៃច្បាស់លាស់ទៀតផង។

កន្លងទៅ នេះមានក្រុមចម្រៀងជាច្រើនហើយដែលបានជាប់នៅក្នុងបញ្ជី Billboardដូចជា Bigbang .G-Dragon .SNSDនិងក្រុម EXOដែលសុទ្ធតែជាលំដាប់ចម្រៀងពិភពលោក។ប្រជាជនវៀតណា មពិសេសយុវជនវៀតណាមបានសម្តែងក្តីសប្បាយរីករាយខ្លាំងណាស់ចំពោះព៍ត៌មាននេះ៕