ប៉ូលីសវៀតណាមបញ្ឈប់ការរត់ពន្ធសត្វពង្រូលខុសច្បាប់ចំនួន១១៤ក្បាល

10272

តាមកាសែតViet Nam Newsបានផ្សាយឲ្យដឹងថា ថ្មីៗនេះនាយកដ្ឋានការពារសត្វព្រៃនៅខេត្ត កាម៉ាវភាគខាងជើងប្រទេសវៀតណាមកងប៉ូលីសការពារព្រំដែនបានរកឃើញសត្វពង្រូលចំនួន១១៤ក្បាលដែលពួកជនល្មើសច្បាប់បាននាំយកទៅលក់ឆ្លងដែន។

image

កងប៉ូលីសនៅស្រុកNgoc Hienបានធ្វើការឆែកឆេរទៅលើនាវាមួយគ្រឿងដែលធ្វើដំណើរតាមដងផ្លូវទឹកO Roដែលម្ចាស់នាវានេះគឺជាប្រជាជនរស់នៅក្នុងឃុំនោះតែម្តង។ នៅពេលឃាត់នាវានេះប៉ូលីសបានឆែករកឃើញសត្វពង្រូល១១៤ក្បាលមានទំងន់សារុប៧៨០គីឡូក្រាម។សត្វមួយក្បាលៗមានទំងន់ ពី៣ទៅ១០គីឡូក្រាម។នេះជាការឆ្មក់ចាប់បានសត្វពង្រូលក្នុងរូបភាពដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងខេត្តនេះ។

បណ្តាសត្វទាំងនេះត្រូវបានគេនាំចេញទៅប្រទេសចិន ឬក៏ប្រទេសអាហ្វ្រិក មួយចំនួនព្រមទាំងសម្រាប់ប្រើប្រាស់ផ្សំធ្វើជាថ្នាំព្យាបាលរោគផងដែរ៕