សមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនយុវជនម្នាក់រួមនឹងថ្នាំញៀន២កញ្ចប់ផងដែរ…!

717

កណ្ដាល: ដោយមានការសំរបសម្រួលលោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្រកណ្ដាលនៅវេលាម៉ោង១៩ និង៣០នាទីថ្ងៃពុធ ទី ២៤ ខែមករា ឆ្នាំ២០១៨កំលាំងសមត្ថកិច្ចស្រុកស្អាងបានចុះបង្ក្រាបមុខសញ្ញា ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)បានយុវជនម្នាក់រួមនឹងថ្នាំញៀនចំនួន២កញ្ចប់ផងដែរ។

IMG-20180125-WA0000

ប្រភពពីរសមត្ថកិច្ចបានអោយដឹងថានៅថ្ងៃពុធទី ២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៨និង១៥នាទី នៅចំណុច ផ្ទះសំណាក់លេខ៦១១ (បន្ទប់លេខ៧)ស្ថិតក្នុងភូមិ
ស្វាយតានី ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្ដាលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ មានឈ្មោះ ផៃ សំផុន ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូូមិដីឡូតិ៍ ឃុំព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

វត្ថុតាងចាប់យកមានម្សៅក្រាមពណ៍សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០២កញ្ចប់ (ធំ ០១កញ្ចប់ និងមធ្យម ០១កញ្ចប់)។

ប្រភពបានបន្តទៀតថា ក្រោយទទួលបានពត៍មាន
ពីម្ចាស់ផ្ទះសំណាក់លេខ៦១១ ថាមានករណី ជួញដូរគ្រឿងញៀន នៅចំណុចផ្ទះសំណាក់របស់ខ្លួន ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកគយ បានទៅដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ ផៃ សំផុននៅក្នុងបន្ទប់លេខ៧(ផ្ទះសំណាក់ខាងលើ) បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០២កញ្ចប់ នៅនឹងខ្លួនរួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ផៃ សំផុន បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ខាងលើ ខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុច វាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ តម្លៃ១៥០$ ដើម្បីយកទៅអោយឈ្មោះសឿន ចិត្រា ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្ដាល ដើម្បីលក់បន្ដ។

ក្រោយពីរសាកសួរនគរបាលស្រុកស្អាងកសាងសំណុំរឿង
បញ្ជូនមកស្នងការខេត្តកណ្ដាលដើម្បីចាត់ការតាមនីតិវិធី ។ ដោយសនសុភ័ក្ដ

IMG-20180125-WA0002

IMG-20180125-WA0001