បុរស់ម្នាក់បានស្លាប់ខណះពេលកំពង់ឆក់ត្រី

502

កំពង់ឆ្នាំង៖ បុរស់ម្នាក់បានស្លាប់ខណះដែកជនរងគ្រោះបានចេញទៅឆក់ត្រីនៅក្នុងបឹងមួយកន្លែង ។ ហេតុការខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង០០នាទីថ្ងៃទី២៤មករា២០១៨ម្សិលមិញនៅចំណុចបឹងរូងស្ថិតក្នុងភូមិសាស្ត្រភូមិក្បាលកាឡង់ឃុំពាមឆ្កោកស្រុកជលគីរីខេត្តកំពង់ឆ្នាំង ។ ប្រភពពីសមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុនិយាយអោយដឹងថាជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា សួនរ៉ាភេទប្រុសអាយុ២៦ឆ្នាំមានប្រពន្ធឈ្មោះអាតទុំអាយុ២១ឆ្នាំនិងមានកូន២នាក់ក្នុងបន្ទុករសនៅក្នុងភូមិអន្លង់មេត្រីឃុំពាមឆ្កោកស្រុកជលគីរីខេត្តកំពង់ឆ្នាំង ។

អធិការនគបាលស្រុកជលគីរីលោកវរះសេនីយ៍ត្រី ហ៊ឹមយ៉ុង បានអោយដឹងតាមរយះទូរសព្ទ័នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី២មករា២០១៨នេះថាតាមការសាកសួប្រពន្ធជនរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុប្តីរបស់គាត់បានចេញពីផ្ទះទៅរកឆកត្រីនៅវេលាម៉ោងប្រមាណជា១និង០០នាទីថ្ងៃទី២៤មករា២០១៨ត្រង់ចំណុចបឹងខាងលើលុះដល់ម៉ោងប្រមាណជា៨មិនឃើញប្តីត្រឡបមកដូចសព្វមួយដងនិងមានការសង្សយ័ក៍បានប្រាប់ឪពុកម្តាយបងប្អូនអោយជួយតាមរករហូតដល់ម៉ោង១០និង០០នាទីថ្ងៃដដែលទើបប្រទះឃើញសពជនរងគ្រោះដេកស្លាប់នៅក្នុងទឹកបឹងដោយមានខ្សែភ្លើងរុំពទ្ធ័និងខ្លួន ។

អធិការនគបាលស្រុកបានអោយដឹងទៀតថាក្រោយពីបានរកឃើញសពជនរងគ្រោះភ្លាមៗនោះក្រុមគ្រួសាបានរត់មករាយការណ៍ប៉ុសន្ត៍នគបាលរដ្ឋបាលឃុំពាមឆ្កោកចុះធ្វើការពិនិត្យសាកសពរកឃើញអាគុយមួយគ្រឿងខ្សែភ្លើងសម្រាប់ឆក់ត្រីនិងក្បាលអាំងវទ័១គ្រឿងនិងបានធ្វើការសន្និដ្ឋានជំហានតំពុងថាជនរងគ្រោះពិតជាបានស្លាប់ដោយសារខ្សែភ្លើងឆក់ត្រីបណ្តាលអោយស្លាប់ភ្លាមៗនៅក្នុងតឹកបឹងតែម្តង ។ ក្រោការពិនិត្យសាកសពរួចរាលនិងបានប្រគល់អោយគ្រួសារជនរងគ្រោះរៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ។

គួរបញ្ជាក់ផងដែថាជាញឹកញាប់នៅក្នុងតំបន់ដាចស្រយាលមួយនេះការស្លាប់ដោយសាការប្រើប្រាស់ឧបករណ៍ឆក់ត្រីកើតមានស្ទើរាល់ឆ្នាំបើទួសជាសមត្ថកិច្ចខិតខំប្រឹងប្រែងធ្វើការផ្សពផ្សាយអប់រុំណែនាំនិងបញ្ឈប់ការប្រើប្រាស់ដោយឧបករណ៍ឆក់ត្រីក៍ដោយតែជនល្មើសនៅតែលបលួចធ្វើការឆក់ត្រីបណ្តាលអោយស្លាប់ផងដែរ ៕ ជាវុត្ថា កំពង់ឆ្នាំង

IMG-20180125-WA0015

IMG-20180125-WA0014