មនុស្ស៣នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌

516

(កណ្តាល):យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់បានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូកាលពីវេលាម៉ោង១៧និង១០នាទីល្ងាចថ្ងៃទី២៤ខែមករាឆ្នាំ២០១៨នៅលើកំណាត់ផ្លូវជាតិលេខ១ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៤.៣៥ស្ថិតក្នុងភូមិជយ័ឩត្តម2.ឃុំសំរោងធំ.ស្រុកកៀនស្វាយ.ខេត្តកណ្តាល។

ជនរងរបួសទាំង៣នាក់ទី១ឈ្មោះឆេ.ណាងភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិ.ឃុំកើតហេតុជិះម្នាក់ឯងម៉ូតូម៉ាកសេ១២៥ពណ៍ខ្នៅពាក់ផ្លាកលេខភ្នំពេញ1U.7978បានរងរបួសធ្ងន់ត្រូវបានបងប្អូនដឹកទៅមន្ទីរពេទ្យកាល់ម៉ែត្រភ្នំពេញ។ទី២ឈ្មោះកែវ.រតនៈភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិពោធ៍រាជ.ឃុំពោធ៍រាជ.ស្រុកស្វាយជ្រុំ.ខេត្តស្វាយរៀងជាភាគីបើកបរម៉ូតូម៉ាកស្មាស់ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1AF.4360បានរងរបួសធ្ងន់និងទី៣អ្នករួមដំណើរពីក្រោយឈ្មោះកង.ដារិនភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅខេត្តស្វាយរៀងជាមួយគ្នារងរបួសស្រាលត្រូវរថយន្តសាមុយបង្អែកស្រុកកៀនស្វាយដឹកយកទៅព្យាបាលនៅមន្ទីពេទ្យទាំង២នាក់។

ប្រភពនិយាយថាមុនពេលកើតហេតុគេឃើញភាគីម៉ូតូម៉ាកសេ១២៥ឈ្មោះឆេ.ណាងបានបើកចេញពីផ្ទះលក់គ្រឿងក្លែមទិសដៅអ្នកលឿង.ភ្នំពេញ!ខណៈនោះក៍ត្រូវភាគម៉ូតូស្មាស់ធ្មើដំណើរស្របទិសគ្នាដោយក្នុងល្បឿនលឿនផងជាន់ហ្វ្រាំងមិនទាន់ក៍ជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំងសងខាងតែម្តងទៅ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ចុះធ្វើការវាស់វែងចាត់ការតាមនីតិវិធី។ បើតាមការសន្និដ្ឋានរបស់នគរបាលជំនាញករណីនេះគឺបណ្តាលមកពីភាគីម៉ូតូសេ១២៥បើកចេញពីផ្ទះលក់សាច់ក្លែមមិនបានពិនិត្យមើលឆ្វេងដៃធ្វេសប្រហែសមិនប្រុងប្រយត្ត័ទើបភាគីម៉ូតូស្នាស់បើកក្នុងល្បឿនលឿនមកបុកចំពីក្រោយ៕

2018-01-25-PHOTO-00000442

2018-01-25-PHOTO-00000443