សិក្ខាសាលាស្ដីពីការប្រកួតកីឡាជាតិលើកទី២

692

ភ្នំពេញ: ក្រសួងអប់រំយុវជន និង កីឡាបានរៀបចំធ្វើសិក្ខាសាលាមួយស្ដីពីការផ្សព្វផ្សាយបទបញ្ញត្តិទូទៅ បទបញ្ជាបច្ចេកទេស និងការណែនាំរបៀបចុះឈ្មោះចូលរួមប្រកួតតាមប្រព័ន្ធពត៌មានវិទ្យាសម្រាប់ការប្រកួតកីឡាជាតិលើកទី២ឆ្នាំ២០១៨នេះ កាលពីថ្ងៃទី២៥មករា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។

សម្រាប់ការប្រកួតកីឡាជាតិលើកទី២នេះមានក្រសួងអប់រំយុវជន និង កីឡាបានកំណត់យកកីឡាចំនួន២៧ប្រភេទដើម្បីដាក់ឲ្យប្រកួត ។ ប្រភេទកីឡាទាំង២៧នោះមានអត្តពលកម្ម ហែលទឹក វាយសី បាល់បោះ(បុរស-នារី) ប្រដាល់សាកល ប្រដាល់គុនខ្មែរ បាល់ទាត់(បុរស-នារី) ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូWTF(World Taekwondo Federation)របស់កូរេខាងត្បូង តេក្វាន់ដូITF(International Taekwondo Federation)របស់កូរេខាងជើង ។

វាយកូនបាល់ បាល់ទះ(បាល់ទះឆ្នេរខ្សាច់ បាល់ទះក្នុងសាលបុរស និង បាល់ទះក្នុងសាលនារី ) ប៉េតង់ ល្បុក្កតោ កាយសម្ព័ន្ធ វ៉ូវីណាម យូដូ ការាតេដូ សូរិនហ្សីកាំប៉ូ ទោចក្រយាន ទ្រីយ៉ាត្លុង បាញ់កាំភ្លើង បាល់ឱប បេស្បល សីដក់ និង សុហ្វតិន្នីស ។ តាមការគ្រោងទុកការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៥ឧសភា ដល់ថ្ងៃទី៥មិថុនា ។

 

សូមបញ្ជាក់ថាកាលពីឆ្នាំ២០១៦ការប្រកួតកីឡាជាតិលើកទី១ដែលការប្រកួតធ្វើនៅរាជធានីភ្នំពេញ និង ខេត្តកំពង់ចាមនោះមានតែ១៥ប្រភេទកីឡាចូលរួមប៉ុណ្ណោះដែលមាន១៨៩វិញ្ញាសាដែលមានប្រតិភូមកពី២៥រាជធានី-ខេត្ត និង ក្រសួង២ប៉ុណ្ណោះ ។

3

2