ឡៅ ចិត្រា បង្ហាញខ្លួនជាថ្មី ក្រោយបាត់មុខរយៈ

569

ភ្នំពេញ:ថ្ងៃទី២៧មករាលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀល  ឡៅ ចិត្រាក្លិបទ័ពឆ័ត្រយោង៩១១ដែលបាត់មុខមួយរយៈនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងថៃផាត ថង(Phat Thong)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

ចិត្រាបន្ទាប់ពីបាត់មុខមួយរយៈទម្ងន់របស់គេកើនដល់៦០គីឡូក្រាម ។ គេជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៥៥ដង ចាញ់៥ដង និង ស្មើពិន្ទុ ២ ដង ។ ចំពោះផាត ថងវិញគេមានប្រវត្តិប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៦១ដង ចាញ់១២ដង និងស្មើពិន្ទុ ២ ដង ។ នរណាជាអ្នកជួបសំណាងល្អ ?

Lao-Chetra-Phat-thong [800x600]

ចំណែកឯ អ្នកប្រដាល់វ័យក្មេងឈុត សេរីវ៉ាន់ថងមកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងនឹងបង្ហាញខ្លួនដោយប្រកួតជាមួយអ្នកប្រដាល់ថៃអូរី សាយ៉ាម(Ory Sayam)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។

អ្នកប្រដាល់វ័យក្មេងកម្ពុជារូបនេះទើបតែលេចមុខមកប្រកួតនៅរាជធានីភ្នំពេញបាន២-៣លើកប៉ុណ្ណោះតែគេជាអ្នកប្រដាល់ដែលមានស្នៀតវ៉ៃគ្រាន់តែកម្លាំងរបស់គេនៅស្ទើរបន្តិចប៉ុណ្ណោះ តែគេមានចិត្តធំហើយការប្រកួតរបស់គេប្រែប្រួលទៅតាមក្បាច់របស់គូប្រកួត ។គេមានរបៀបវ៉យ៉ាងពិសេស និង វិធីការពារយ៉ាងពិសេសដែរ ។

សេរីវ៉ាន់ថងមានប្រវត្តិប្រកួតចំនួន៤៩ដង ឈ្នះ៤២ដង ចាញ់៦ ដង និងស្មើពិន្ទុ ១ ដង ។ ចំពោះអ្នកប្រដាល់ថៃអូរី សាយ៉ាមវិញនោះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរហើយសមត្ថភាពគេប៉ុណ្ណាៗនោះមិនមាននរណានោះឡើយ ។

រីឯ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៤៤ដង ចាញ់១៤ ដង ។ នរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ ?
Chhut-sereyvanthorng-Ory-Sayam [800x600]