លោកនាយកសាលាម្នាក់នៅប្រទេសថៃលួចមានទំនាក់ទំនងស្នេហ៍ជាមួយសិស្សអាយុ១៤ឆ្នាំ

8093

តាមកាសែតបាងកកប៉ុស្ត៍ចេញផ្សាយនៅថ្ងៃ២៤មករានេះបានឲ្យដឹងថាលោកនាយកសាលាម្នាក់នៅស្រុកប៊ួ យ៉ៃបានទទួលរងការចោទប្រកាន់ថាបានរួមភេទជាមួយជាមួយកូនសិស្សសាលារបស់ខ្លួនម្នាក់ដែល នាងមានអាយុទើបតែ១៤ឆ្នាំនៅក្នុងថ្នាក់រៀនតែម្តង។

image

គណៈកម្មការសាលានិអ្នកស្រុករស់នៅទីនោះបានឲ្យដឹងថា លោកនាយករូបនេះដែលមានវ័យ៥០ឆ្នាំទៅហើយនោះបានទំនាក់ទំនងជាមួយកូនសិស្ស ស្រីរូបនេះតាំងពីមុនពេលដែលនាងបានផ្ទេរមករៀននៅក្នុងសាលារបស់គាត់ទៅទៀត។

គណៈកម្មការសាលាលោកPhikul Karn-ngarnបាននិយាយថា ពួកគេក៏មានភស្តុតាងដែលប្រមូលបានពីក្នុងទូរសព្ទ័ដៃរបស់សិស្សស្រីនេះដែរដែលមានសរសេរខ្លឹមសារតាក់ទងគ្នារវាងលោកនាយកនិងរូបនាង។ ពួកអ្នកស្រុកក៏បាននិយាយថា គេធ្លាប់ឃើញគ្រូនិងសិស្សស្រីនេះតែងចេញទៅណាជាមួយគ្នាជាញឹកញយ ហើយសម្តែងអាកប្បកិរិយាដូចជាសង្សារអញ្ចឹង៕

image