តាមសារព៍ត៌មានDaily Mailបានផ្សាយឲ្យដឹងថាអ្នកស្រីIrina Gladkikhអាយុ៣៥ឆ្នាំនិងមិត្តភក្តិស្រី ម្នាក់ទៀតរបស់គាត់ត្រូវបានអជ្ញាធរប្រទេសរុស្សីចាប់ឃុំខ្លួន បន្ទាប់ពីរូបគាត់បានប្រកាសជាសាថារណៈ លក់ព្រហ្មចារីយ៍កូនស្រីអាយុ១៣ឆ្នាំក្នុងតម្លៃ២៥០០០ដូល្លារអាមេរិកទៅឲ្យអ្នកមានទ្រព្យសម្បត្តិម្នាក់។

image

ស្ត្រីទាំង២រូបនេះបានធ្វើដំណើរចេញពីទីក្រុងChelyabinskទៅកាន់ទីក្រុងមូស្គូជាមួយនឹងកូនស្រីទើប តែមានអាយុ១៣ឆ្នាំដើម្បីយកទៅលក់ឲ្យបុរសអ្នកមានម្នាក់ក្នុងតម្លៃមួយយប់ដំបូង២៥០០០ដូលា្លរ។ ស្ត្រីនេះបានប្រកាសតាមទ្វីតធើរ របស់ខ្លួនថា៖ខ្ញុំនិងកូនស្រីរបស់ខ្ញុំបានចេញដំណើរទៅកាន់ទីក្រុងមូស្គូ ហើយ។

ពួកយើងទៅកាន់ទីក្រុងមូស្គូដើម្បីជួបបុរសអ្នកមានម្នាក់ដែលបានណាត់ជាមួយខ្ញុំរួចហើយថានឹងចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីជាថ្នូរទៅនឹងការរួមភេទជាមួយកូនស្រីរបស់ខ្ញុំ៕

image