ឃាត់ខ្លួនបានម្នាក់ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀន

3302

ក្រុងតាខ្មៅ: ថ្ងៃទី២២ខែមករា ឆ្នាំ២០១៨ មានករណី ៖ រក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ។ កើតហេតុ ៖ នៅថ្ងៃទី២២ខែមករាឆ្នាំ២០១៨ វេលាម៉ោង ១០និង៣០នាទី ។ ចំណុច ផ្ទះជនសង្ស័យភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យចំនួន០៣នាក់ (ឃាត់ខ្លួន០១នាក់) ចំណែក០២នាក់ទៀត រត់គេចខ្លួនបាត់. ១-ឈ្មោះ លី យូសុះ ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ចាម មុខរបរមិនពិតប្រាកដ។ ទីលំនៅបច្ចុប្បន្ន នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀនក្រុងតាខ្មៅខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន ៖  ១/ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន០២កញ្ចប់ តូច។

សភាពនៃរឿងហេតុនៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនសង្ស័យកំពុងតែដេកលេងនៅផ្ទះស្រាបតែឈ្មោះ ស៊ិក ស្មាអែល(ហៅអាខ្មៅ) និង ឈ្មោះ អា ណាពី ភេទប្រុសនៅភូមិឃុំកើតហេតុខាងលើ បានបបួលគ្នាជក់ថ្នាំញៀនហើយឈ្មោះស៊ិក យូអែល(ហៅអាខ្មៅ)ជាអ្នកទៅទិញពីបុរស់ម្នាក់ដោយមិនស្គាល់ឈ្មោះនៅចាក់អង្រែចំនួន០២តូចហើយក៏យកមកជក់នៅផ្ទះឈ្មោះ លី យូសុះ នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ពេលនោះកំពង់រាបជក់ សមត្តកិច្ចមកចាប់តែម្តង។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ លី យូសុះ បានឆ្លើយសារភាពថា ថ្នាំញៀននេះខ្លួនិងបក្សពួកពិតជាបានទិញពីបុរស់ម្នាក់ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។

IMG-20180122-WA0006

IMG-20180122-WA0007

IMG-20180122-WA0008