កីឡាករប្រដាល់ល្បីឈ្មោះErrol Spenceផ្តួលPetersonក្នុងទឹកទី៨

691

អ្នកប្រដាល់លំដាប់ពិភពលោកSpenceបានការពារដោយជោគជ័យខ្សែក្រវ៉ាត់Welterweightរបស់ខ្លួន សម្រាប់ការប្រកួតមួយកាលពីព្រឹកថ្ងៃអាទឹត្យម៉ោងនៅក្នុងប្រទេសកម្ពុជា ដោយបានវាយផ្តួលកីឡាករ Petersonឲ្តសន្លប់នៅដើមទឹកទី៨យ៉ាងងាយស្រួល។

image

Spenceបានវាយទៅលើគូរប្រកួតរបស់ខ្លួនឲ្យហើមភ្នែកទាំងសងខាងហើយលោកវេជ្ជបណ្ឌិតបានពិនិត្យមើលភ្នែករបស់កីឡាករPetersonនៅទឹកទី ៧មុននឹងអនុញ្ញាត្តឲ្យមានការបន្តការប្រកួតទៀត។

កីឡាករSpenceមានប្រវត្តិប្រកួតចំនួន២៣លើក ឈ្នះទាំង២៣លើក និងវាយដៃគូឲ្យសន្លប់២០លើក។ កីឡាកររូបនេះធ្លាប់វាយដណ្តើមខ្សែក្រវ៉ាត់នេះបានពីការប្រកួតចាមួយកីឡាករKell Brookកាលពីខែឧសភាឆ្នាំ២០១៧កន្លងទៅនេះ៕

image