គណៈកម្មការបាល់ទាត់ជាតិ រៀបចំកម្មវិធី Award Night ជាលើកដំបូង

5953

ភ្នំពេញ៖ ថ្ងៃទី២៥ ខែមករាខាងមុខ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នឹងរៀបចំកម្មវិធី Award Night លើកដំបូង ដើម្បីប្រកាសពីពានរង្វាន់បាល់ទាត់ផ្សេងៗនៅក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup 2017

សម្រាប់ពានរង្វាន់បាល់ទាត់កម្ពុជា ក្នុងកម្មវិធី Award Night នារាត្រីថ្ងៃព្រហស្បតិ៍ខាងមុខ មានដូចជាពានកីឡាករឆ្នើមប្រចាំឆ្នាំ, ពានអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ, ពានអ្នកចាំទីល្អជាងគេ, ពានគ្រូល្អជាងគេ, ពានក្រុមលេងល្អ (Fair-Play) និងពានក្រុមអាជ្ញាកណ្ដាលកាត់សេចក្ដីបានល្អជាងគេ ដែលពានទាំងនេះ គឺមានទាំងក្នុងការប្រកួតលីគកំពូលកម្ពុជា និងពាន Hun Sen Cup 2017។

មួយវិញទៀត ក៏មានពានកីឡាករមានប្រជាប្រិយភាពជាងគេ, ពានគ្រូបង្វឹកមានប្រជាប្រិយភាពជាងគេ, ពានអ្នកគាំទ្របាល់ទាត់ល្អជាងគេ និងពានអ្នកសារព័ត៌មានល្អជាងគេ ដែលកើតឡើងតាមរយៈការបោះឆ្នោតលើផេកហ្វេសប៊ុករបស់ CNCC ផងដែរ៕

25660295_399703300467527_7491959529261882960_n