ស្វាពុកមាត់ គឺជាប្រភេទស្វាផ្សេងដាច់ដោយឡែក

797

ភ្នំពេញ៖ ប្រភេទស្វាម្យ៉ាងដែលមានរោមដុះលើមាត់(ស្វាពុកម៉ាត់)មកពីប្រទេសអេត្យូពី និងស៊ូដង់ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថាជាប្រភេទអំបូរផ្សេងពីស្វាធម្មតា។ ក្នុងការសិក្សាតាមដានមួយ អ្នកវិទ្យាសាស្ត្របានបញ្ជាក់ពពួកស្វាដែលមកពីតំបន់អាហ្រ្វិក គឺជាប្រភេទស្វាពីរផ្សេងគ្នាដោយសំអាងលើរូបរាងខាងក្រៅ និងវិភាគបែបវិទ្យាសាស្ត្រ។

ស្វាពុកម៉ាត់ ដែលគេរកឃើញនៅប្រទេសអេត្យូពី និងស៊ូដង់។
ស្វាពុកម៉ាត់ ដែលគេរកឃើញនៅប្រទេសអេត្យូពី និងស៊ូដង់។

មែនទែនទៅមានការសិក្សាពីប្រភេទស្វានេះ នៅឆ្នាំ១៨៦២ម្តងថាវាជាប្រភេទស្វាផ្សេង ប៉ុន្តែក្រោយមានមកត្រូវបានគេបញ្ជាក់ថា វាជាការសិក្សានៅខ្វះចន្លោះ និងមិនទាន់យកជាការបាន ប៉ុន្តែក្រោយមកមានការសិក្សាជាច្រើនបានរកឃើញដូចទៅនឹងការសិក្សានៅឆ្នាំ១៨៦២ដែរ ហើយចុងក្រោយនេះអ្នកវិទ្យាសាស្ត្របានរកឃើញដូចគ្នា ដូចនេះ គេសន្និដ្ឋានតែម្តងថា ស្វាពុកម៉ាត់ គឺជាប្រភេទស្វាផ្សេងខុសពីស្វាធម្មតា។

ស្វាពុកម៉ាត់នេះ ត្រូវបានគេរកឃើញនៅតំបន់ប៉ែកខាងលិចដល់ប៉ែកខាងកើតនៃអនុតំបន់សាហារារបស់អាហ្វ្រិក។ ទម្រង់មុខ និងច្រមុះរបស់វា មានពណ៌ខ្មៅ និងមានពុកមាត់ពណ៌សរ ហើយជាសត្វសា្វដែលមានល្បឿនលឿនជាងគេបំផុត ហើយអាចរត់ដល់ល្បឿន៥៥គីឡូម៉ែត្រ/១ម៉ោង៕

ប្រភព៖ ក្រសួងបរិស្ថាន