ម្ចាស់ពាន Sponsor Cup 2017 បានទៅលើក្រុម រ៉ូលីងអេហ្វស៊ី

551

ភ្នំពេញ: ព្រឹត្តិការណ៍ប្រកួតបាល់ទាត់លើទីលានតូចដែលគេប្រសិទ្ធិនាមថាSponsor Cup2018បានរកឃើញក្រុមដែលលើកពានហើយកាលពីព្រលប់ថ្ងៃទី២១មករា ។ លោកកែវ រ៉េមី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួមកបំពាក់មេដាយក្នុងពិធីបិទការប្រកួតនេះ ។

 

ទីបំផុតក្រុមដែលបានចំណាត់ថ្នាក់លេខ១ គឺក្រុមរ៉ូលីងអេហ្វស៊ីដែលប្រកួតផ្ដាច់ព្រ័ត្រឈ្នះក្រុមដោនថោនស្ប៉តក្លិប៤ទល់២បន្ទាប់ពីលេងក្នុងម៉ោងធម្មតាស្មើគ្នា១ ទល់១ហើយបានកាត់ក្ដីដោយការតាត់បាល់ប៉េណាល់ទីនោះ។ចំណាត់ថ្នាក់លេខ៣បានទៅក្រុមហូមស្ប៉តដែលប្រកួតចុងក្រោយឈ្នះក្រុមកណ្ដុរ ស អេហ្វស៊ី៦ ទល់២នោះ។សូមបញ្ជាក់ថាកាលពីឆ្នាំចាស់ក្រុមអូម៉ាល់អេហ្វស៊ីជាក្រុមលើកពាន ។

រង្វាន់សម្រាប់ក្រុមជើងឯកបាន ៣.០០០ដុល្លារ ជើងឯករង២.០០០ដុល្លារ ចំណាត់ថ្នាក់លេខ ៣បានចំនួនបាន១.០០០ដុល្លារ និង លេខ៤បានរង្វាន់លើកទឹកចិត្ត៨០០ដុល្លារ ។ចំពោះក្រុមដែលបានចំណាត់ថ្នាក់ពីលេខ៥ ដល់លេខ១០បានរង្វាន់លួងចិត្ត៥០០ដុល្លារក្នុងមួយក្រុម ។ ក្រុមហ្វែរផ្លេយ៍(Fair-Play)ដែលបានទៅក្រុមស៊ីសុផុនអេហ្វស៊ី ឯ កីឡាករដែលទាត់បាល់បញ្ចូលទីបានច្រើនជាងគេឈ្មោះOwelabi Fisayo Blesing របស់ក្រុមរ៉ូលីងអេហ្វស៊ីដែលទាត់បាល់បញ្ចូលទីបាន២២បាល់ក្នុងរដូវកាលនេះ ។

សូមបញ្ជាក់ថាបើគិតទាំងការប្រកួតជម្រុះតាមមណ្ឌលនោះឆ្នាំនេះមានក្រុមបាល់ទាត់ចំនួន១៦៨ក្រុមដែលមានកីឡាករចំនួន១៦៨២នាក់ចូលរួម ។

photo_2018-01-22_06-53-15 [800x600]

photo_2018-01-22_06-52-37 [800x600]