ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១មករាអនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាលោកអ៊ូ រតនា បានដឹកនាំក្រុមកីឡាករ- កីឡាការិនីវ៉ូវីណាមកម្ពុជាមួយក្រុមបាននាំយកគ្រឿងបរិភាគមួយចំនួនផ្តល់ជូនអង្គការសង្គ្រោះកុមារ និងអភិឌ្ឍន៍សហគមន៍ដែលមានកុមារកំព្រាចំនួន២៥នាក់ ដែលមានទីតំាងស្ថិតនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

ចំពោះគ្រឿងបរិភាគរួមមានអង្ករ ទឹកស៊ីវអ៊ីវ ទឹកត្រី មី ត្រីខ សាប៊ូ (កកសក់ ដុសខ្លួន និងសាប៊ូបោកសម្លៀកបំពាក់ ) ស្ករស អំពិល ប្រេងឆា ប្រេងខ្យង ថ្នាំដុសធ្មេញ សម្លៀកបំពាក់កីឡា១៩ឈុត និងគ្រឿងទេសមួយចំនួនដែលមានទឹកប្រាក់ជាង២លានរៀល។

លោកបានបន្តថាទំានេះជាការបរិច្ចាគរបស់ក្រុមកីឡាករកីឡាការិនីវ៉ូវីណាមកម្ពុជាដែលជាម្ចាស់មេដាយមាសមេដាយ ប្រាក់ និងមេដាយសំរិទ្ធ ក្នុងការប្រកួតជើងឯកពិភពលោកនៅប្រទេសឥណ្ឌា និងព្រឹត្តិការណ៍នានាមក។នេះជារង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលដែលផ្ដល់ដល់ពួកគេ ។

នេះជាលើកទី២ហើយដែលសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាចូលរួមក្នុងការងារមនុស្សធម៌។កាលពីលើកទី១ក្រុមកីឡាវ៉ូវីណាមកម្ពុជា នាំយកថវិកាចំនួនចំនួន ៥លានរៀល ទៅជូនមន្ទីរពេទ្យគន្ធបុប្ផាថវិកានេះទោះបីតិចតួចក៏ពិតមែនតែជាការរួមចំណែកមួយរបស់សហព័ន្ធក៏ដូចជាកីឡាករ-កីឡាការិនី ។

photo_2018-01-21_11-16-16 [800x600]