សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកសមាជិកបក្សប្រឹងប្រែងបម្រើរាស្ត្រទ្វេដង ទោះអត់មានបក្សសង្គ្រោះជាតិ

1341

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា បានថ្លែងជំរុញឲ្យសមាជិក សមាជិកាបក្សទាំងអស់ត្រួវរួមគ្នាប្រឹងប្រែងបម្រើការងារប្រជាពលរដ្ឋម្ចាស់ឆ្នោតទ្វេដង បើទោះពីមិនមានវត្តមានគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា ហើយត្រូវបានគេចាត់ទុកថាជាដៃគូប្រកួតប្រជែងដ៏ធំមួយរបស់គណបក្សប្រជាជនកម្ពុជានោះ។

បើទោះបីលែងមានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមការប្រកួតការបោះឆ្នោតយ៉ាងណាក្តី តែប្រមុខបក្សកាន់អំណាច និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក្នុងមហាសន្និបាតដាក់ចេញផែនការការងារសម្រាប់អនុវត្តន៍នៅឆ្នាំ២០១៨-២០២៣នេះ នៅតែបន្តក្រើនរំលឹក និងដាស់តឿនសមាជិក សមាជិកាទាំងអស់ប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដើម្បីបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិ។

ប្រមុខបក្សប្រជាជនកម្ពុជា និងបានឈរក្នុងតំណែងជានាយករដ្ឋមន្ត្រីរយៈពេល ៣៣ឆ្នាំរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះ «រឿងធំជាងគេត្រូវក្តាប់ឲ្យបាន យកស្មារតីនៅក្នុងសន្និបាតនេះ គឺជាស្មារតីធំជាងគេ មិនមែនទណ្ឌកម្ម ឬក៏ការកៀបសង្កត់អន្តរជាតិទេ គឺការកៀបសង្កត់ក្នុងចិត្តសាស្រ្តនៃមន្ត្រីបក្សយើងទាំងថ្នាក់លើ និងថ្នាក់ក្រោម យល់ថាដៃគូប្រកួតរលត់ហើយ លែងខិតខំ នេះជាជំងឺគ្រោះថ្នាក់ ហើយគ្រោះថ្នាក់តជំនាន់ទៅទៀត»

2