TV5 Boxing Knock-Out ប្រភេទទម្ងន់៥៧គីឡូក្រាម

820

ភ្នំពេញ: អ្នកប្រដាល់ចំនួន៣២រូបមកពីសមាគម-ក្លិបចំនួន៣២ទូទាំងប្រទេសមកចូលរួមប្រកួត ។ការប្រកួតធ្វើតាមរូបមន្តជម្រុះគឺអ្នកចាញ់ត្រូវតែខ្ទាតចេញពីការប្រកួត ។ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie បន្ទាប់ពីបញ្ចប់រជ្ជកាលពានរង្វាន់ទម្ងន់៦៥គីឡូក្រាមកាលពីសប្ដាហ៍មុននោះសម្រាប់សប្ដាហ៍ថ្មីនេះរជ្ជកាលថ្មីបានចាប់ផ្ដើមហើយគឺប្រភេទទម្ងន់៥៧គីឡូក្រាម ។

ជម្រុះជុំទី១គឺ ៣២នាក់ជម្រុះទុក១៦នាក់គឺយកអ្នកឈ្នះទាំង១៦នាក់សម្រាប់ប្រកួតជម្រុះជុំទី២ ចំពោះអ្នកចាញ់គឺហាលអាវ ។ នៅជុំទី២គឺ១៦នាក់ជម្រុះទុក៨នាក់អ្នកឈ្នះទាំង៨នាក់ត្រូវត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះជុំទី៣ដែលជាជុំចុងក្រោយដើម្បីចម្រាញ់យក៤នាក់ ។សូមបញ្ជាក់ថាព្រឹត្តិការណ៍នេះការប្រកួតមានតែ៣ទឹកប៉ុណ្ណោះ ។

៤រូបដែលឈ្នះនៅក្នុងការប្រកួតជម្រុះជុំទី៣ គឺប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអ្នកឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នាដណ្ដើមពានជើងឯកដែលមានរង្វាន់អមចំនួន៤.០០០ដុល្លារ ។ អ្នកចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ ៣ ។

សម្រាប់ថ្ងៃដំបូងថ្ងៃទី២០មករានេះការប្រកួតមាន២គូគឺម៉ន រដ្ឋាក្លិបការិយាល័យទី៥កងទ័ពជើងគោកប្រកួត ជាមួយសំណាង សម្បត្តិក្លិបកងចក្ររាជសីហ៍ ។

រដ្ឋាជាអ្នកប្រដាល់មួយដែលលំបាកនឹងបង្ក្រាបណាស់ ឯ សំណាង សម្បត្តិក៏មិនមែនជាដុំសាច់ដែលស្រួលទំពារដែរ ។ចាំមើលអ្នកប្រដាល់ទាំង២រូបនេះនរណាខ្ទាតចេញពីការប្រកួតហើយនរណាកក់កៅអីសម្រាប់ការប្រកួតជម្រុះនៅជុំទី២បន្តទៀត ?

Moan-Ratha-Samnang-Sambath [800x600]

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ជើងចាស់អ៊ឹង បូរ៉ាក្លិបកុលបុត្រគុនខ្មែរត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ជើងថ្មីឡូញ វ៉ាន់ឌីក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យ ។នេះជាគូប្រកួតដ៏តឹងតែងមួយសម្រាប់សម្រាប់បូរ៉ាព្រោះវ៉ាន់ឌីជាអ្នកប្រដាល់ជើងថ្មីមែនតែមានអ្នកប្រដាល់ជើងចាស់មិនតិចទេដែលត្រូវគេបង្ក្រាបបាន ។ សម្រាប់បូរ៉ាក៏មិនស្រួលបំបាក់ដែរគេអាយុច្រើនមែនតែល្បិចគេសំបូរអស់ទាស់តែម្ដង ។

សម្រាប់អ្នកប្រដាល់ទាំង ២ រូបនេះអ៊ឹង បូរ៉ាជាអ្នកខ្ទាតចេញពីការប្រកួត ឬ ឡូញ វ៉ាន់ឌីជាអ្នកដៃរចេញពួកគេទាំង២សុទ្ធតែមានឱកាសឈ្នះដូចគ្នាតែមិនដឹងថាកៅអីជុំទី២ជារបស់នរណាឡើយ ។

Moan-Ratha-Samnang-Sambath [800x600]

ការប្រកួតជាមិត្តភាពអន្តរជាតិវិញនោះរឿម វណ្ណៈក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យប្រកាសវ៉ៃសងសឹកជាមួយអ្នកប្រដាល់ថៃលូម លេង(Loom Leng) ។

វណ្ណៈធ្លាប់ត្រូបលូម លេងទាត់ឲ្យសន្លប់ហើយពេលនេះគេឡើងប្រកួតសងសឹកដែលការសងសឹកនេះគេហាក់ដូចជាមិនសូវមានសង្ឃឹមនោះទេ ។

Reum-Vannak-Loom-Leng [800x600]