ដូណាល់ត្រាំ៖ វិបត្តិកូរ៉េខាងជើងមិនអាចដោះស្រាយបានដោយសន្តិវិធីទេ

50516

ម្សិលមិញនេះលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបាននិយាយថា វាលេចលទ្ធភាពកាន់តែច្រើន ហើយដែលបង្ហាញថា ភាពជាប់គាំងឬក៏ហៅម្យ៉ាងទៀតថា វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងនោះទំនងជាមិនអាចដោះស្រាយ ដោយមធ្យោបាយសន្តិវិធីបានឡើយ។

IMG-20180118-WA0005

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់សារព៍ត៌មានរ៉យទ័រលោកត្រាំបាននិយាយថា ៖ ខ្ញុំមិនដឹងច្បាស់ថាតើកិច្ចពិភាក្សាអន្តរកូរ៉េនឹងនាំទៅដល់ភាពជោគជ័យឬយ៉ាងណានោះទេ។ ខ្ញុំអង្គុយចុះ ដើម្បីពិភាក្សា ប៉ុន្តែខ្ញុំមិនច្បាស់ថាតើការអង្គុយពិភាក្សាគ្នានោះនឹងដោះស្រាយបញ្ហាបានដែរ ឬទេ? ខ្ញុំក៏នៅតែមិនច្បាស់ថាតើការពិភាក្សាបែបនេះនឹងនាំទៅដល់អ្វីពិតប្រាកដនោះទេ ព្រោះការពិភាក្សានេះកើតមានអស់រយៈពេល២៥ឆ្នាំកន្លងមកហើយ រហូតមកដល់ពេលនេះ។

នៅក្នុងកិច្ចសម្ភាសន៍ នោះលោកត្រាំក៏បានស្តីបន្ទោសរុស្សីដែលមានជំហរមិនច្បាស់លាស់ ទន់ភ្លន់ជាមួយក្រុងព្យុងយ៉ាងនិង មិនបានបំពេញគ្រប់គ្រាន់នូវការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងដែលសម្រេចដោយអង្គការសហប្រជាជាតិ៕