ម៉ៅ ចំរើន ឡើងកាន់ដំណែងថ្មីជាប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជំនួសលោក ឈឹម កាន

2992

ខេត្តមណ្ឌលគិរី៖ ពិធីប្រកាសតែងតាំងប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណងត្រូវបានរៀបចំពិធីកាលពីព្រឹកថ្ងៃទី១៧ខែកមរាឆ្នាំ២០១៨នេះ ដែលប្រព្រឹត្តទៅនៅសាលប្រជុំអាគាររដ្ឋបាលខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត។

IMG-20180117-WA0001

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់នាពេលនេះ មិនមែនជាការដកហូតតួរនាទីនោះទេ គ្រាន់តែរាជរដ្ឋាភិបាលផ្លាស់ប្តូរមុខតំណែងតែប៉ុណ្នោះ ហើយកន្លងមក លោក ឈឹម កាន់ បានដឹកនាំមន្រ្តីនៅក្នុងមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សហការណ៍ជាមួយអាជ្ញាធរ ចុះវាស់វែង និងចេញបញ្ជីក្បាលដីជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ក្នុងឱកាស់នោះដែរ ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ផ្តាំផ្ញើរដល់លោក ម៉ៅ ចំរើន ឡើងកាន់ដំណែងថ្មីជាប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជំនួសលោក ឈឹម កាន ត្រូវរក្សានៅសាមគ្គីផ្ទៃក្នុងអោយបានល្អ ព្រមទាំងដឹកនាំមន្រ្តីក្រោមឱវាទ សហការណ៍ជាមួយអាជ្ញាធរ ចុះវាស់វែងដីធ្លី ដីសហគមន៍អោយបានទាន់ពេលវេលា ដើម្បីអនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕ដោយ(មនោរម្យ)

IMG-20180117-WA0008

IMG-20180117-WA0007