លោកPutinទំនងជាជាប់ឆ្នោតប្រធានាធិបតីក្នុងការបោះឆ្នោតជុំទី១

310

ប្រធានាធិបតីបច្ចុប្បន្នលោកវ្ល៉ាឌីមៀរ ពុយទីនទំនងជាឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិប តីនៅក្នុងជុំទី១នេះ។នេះបើយោងទៅតាមការស្ទង់មតិដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវសាធារណៈមតិរុស្សីនៅមុនការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៨ខែមិនាខាងមុខនេះ។

image

ប្រសិនបើការបោះឆ្នោតត្រូវធ្វើឡើងនៅថ្ងៃអាទិត្យក្រោយនេះវិញលោកពុយទីននឹងទទួលបានសម្លេងគាំទ្រ៨១,១% នៃចំនួនអ្នកទៅបោះឆ្នោតហើយនឹងទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតក្នុងជុំទី១នេះតែម្តង។ដោយ ឡែកលោកPavel Grudinin បេក្ខជនមកពីគណបក្សកុម្មុយនីស្តទទួលបាន៧, ៦% លោក Vladimir Zhirinovskyមកពីគណបក្សប្រជាធិបតេយ្យសេរីទទួលបាន៤.២%។

ឯគណបក្សដទៃៗទៀតទទួលបានក្នុងរង្វង់១ភាគរយប៉ុណ្ណោះ។ការបោះឆ្នោតជុំទី២នឹងត្រូវធ្វើឡើងប្រសិនបើគ្មានបេក្ខជនណាទទួលបានលើពីពាក់កណ្តាលនៃចំនួនអ្នកទៅបោះឆ្នោតទេនោះ៕

image