អត់ខ្វល់….កីឡាការិនីប្រដាល់ក្នុងទ្រុងម្នាក់បង្អួតរាងតាមInstagram

6100

កីឡាការិនីប្រដាល់ក្នុងទ្រុងប្រភេទទម្ងន់Strawweight នាង Alexandra Albuជនជាតិរុស្សីប្រហែលមិនមែនជាកីឡាករស្ថិតនៅក្នុងលំដាប់ល្បីល្បាញខ្លាំងក្លានោះទេ ប៉ុន្តែអ្វីដែល អាចនាំមកនូវការផ្លាស់ប្តូរនៅក្នុងអាជីពជាកីឡាកររបស់នាងគឺការដែលនាងបានធ្វើឲ្យមនុស្សគ្រប់គ្នាងាកមកចាប់អារម្មណ៍ជាមួយនាងតាមរយៈការបង្អួតរូបរាងដ៏សង្ហារនៅក្នុងInstagramទៅវិញទេ។

image

នាងAlbuដែលមានវ័យ២៧ឆ្នាំមានដើមកំណើតជាជនជាតិម៉ុលឌូវ៉ាន់រស់នៅក្នុងភូមិVucanestiបានចូលប្រកបអាជីពជាកីឡាករប្រដាល់ដាក់ទ្រុងដំបូងឡើយនៅខែមេសាឆ្នាំ២០១៥ដោយវាយគូរប្រកួតរបស់នាងមកពីប្រទសប៉ូឡូញឈ្មោះIzabela Badurekឲ្យដួលសន្លប់យ៉ាងធ្ងន់ធ្ងរ។ក្រោយមកនាងបានសម្រាកដោ យសាររងរបួស ។

នាងទើបនឹងចាប់ផ្តើមចូលប្រកួតវិញនៅខែកក្កដាឆ្នាំ២០១៧នេះដោយទទួលបានជ័យជំនះជាថ្មីម្តងទៀត។ឥឡូវក៏ស្រាប់តែបែកគំនិត រកវិធីបង្កើនការទាក់ទាញអ្នកគាំទ្រតាមរយៈការ បង្ហោះរូបរាងដ៏សង្ហារនិងបង្ហាញភាពសិចស៊ីតាមInstagramវិញម្តងក៏ឃើញថាមានផលគួរសមដែរ ព្រោះមានអ្នកចូលទៅគាំទ្រនាយ៉ាងច្រើន៕