បុរស៣នាក់បានស្លាប់ដោយសារគោជល់នៅក្នុងពិធីបុណ្យប្រពៃណីJallikattu

4307

មានមនុស្សយ៉ាងហោចណាស់៣នាក់នៅរដ្ឋតាមីលណាឌូស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌាបាន ត្រូវរបួសដោយសារការកកឈាមបន្ទាប់ពីត្រូវគោជល់រយះរយាយពេញទាំងដងខ្លួនហើយក៏បានស្លាប់ យ៉ាងអាណោចអធម៌បំផុត។

image

ពួកគេបានស្លាប់ដោយសារតែទៅឈរមើលពិធីប្រកួតកាច់ក.គោនៅក្នុងពិធីបុណ្យសាសនាមួយឈ្មោះJallikattuដែលគេបានធ្វើជារៀងរាលឆ្នាំនៅក្នុងខែមករា។ ពិធីប្រកួតកីឡាដ៏ចម្រូងចម្រាស់និងប្រកបដោយគ្រោះថ្នាក់នេះ គេឃើញមានបុរសរាប់ពាន់នាក់បានចូលរួមដោយគេធ្វើការ ប្រឡងគ្នារកអ្នកណាដែលខ្លាំងអាចកាច់កគោបោកផ្ទប់ទៅនឹងដីបាន។ មន្ត្រីបាននិយាយថា ក្រៅពីមានមនុស្ស៣ស្លាប់ហើយនោះ ក៏នៅមានមនុស្សប្រមាណ៦០នាក់ផ្សេងទៀតរងរបួសធ្ងន់ផងដែរ។

គួរបញ្ជាក់ ពិធីប្រកួតតីឡាកាច់កគោនេះត្រូវបានតុលាការជាន់ខ្ពស់នៅក្នុងប្រទេសឥណ្ឌាលប់ចោលម្តងរួចមកហើយកាលពីឆ្នាំ២០១៤ព្រោះវាជាអំពើហឹង្សាទៅលើសត្វ។ប៉ុន្តែកាលពីឆ្នាំ២០១៧ពិធីនេះក៏ត្រូវបានអនុ ញ្ញាតឲ្យធ្វើវិញ៕

image