ស្ត្រីជិត១០០នាក់បកអាក្រាតវេជ្ជបណ្ឌិតក្លឹបអត្តពលិកម្នាក់ពីបទបំពានផ្លូវភេទ

488

ស្ត្រីប្រមាណជា១០០នាក់បានមកធ្វើជាកស្សិណសាក្សីនៅក្នុងការកាត់ក្តីពីបទឧក្រឹដ្ឋរំលោភបំពានផ្លូវ ភេទពីសំណាក់លោកវេជ្ជបណ្ឌិតម្នាក់ឈ្មោះឡារី រ៉ូស្សាដែលជាពេទ្យប្រចាំក្លឹបអត្តពលកម្មរបស់អាមេរិក។

image

នៅក្នុងសាលសវនាការនោះ ស្ត្រីរាប់សិបនាក់បានសម្រក់ទឺកភ្នែកនៅពេលដែលពួកនាងបានរំលឹកអំពីអតីតកាលដែលលោកគ្រូពេទ្យម្នាក់នេះបានបំពានផ្លូវភេទទៅលើរូបពួកនាង។ ពួកគេបានសំណូមពរ ឲ្យតុលាការផ្តន្ទាទោសបុរសវ័យ៥៤ឆ្នាំនេះឲ្យបានធ្ងន់ជាអតិប្បរមា។

នាងKyle Stephensគឺជាស្ត្រីទី១ ក្នុងចំណោមស្រីជិត១០០នាក់ដែលបានឡើងបកអាក្រាតលោកឡារី រ៉ូស្សានៅក្នុងតុលាការនេះ។ ជើងឯកអូឡាំពិក៤សម័យកាលអ្នកនាងSimone Biles ក៏បានបកស្បែកបុរសនេះដែរថារូបនាងផ្ទាល់ធ្លាប់ត្រូ វបានគាត់រំលោភផ្លូវភេទ។

image

នៅក្នុងសវនាការដែលធ្វើឡើងនៅក្នុងទីក្រុងមីស៊ីហ្កែន សហរដ្ឋអាមេរិកកាល ពីថ្ងៃអង្គារអ្នកស្រីStephensបាននិយាយទៅកាន់លោករ៉ូស្សាដែលជាជនជាប់ចោទថា៖ ខ្ញុំមានអារម្មណ៍ថាខ្ញុំបានបាត់បង់អ្វីៗទាំងអស់ទៅហើយ។ ខ្ញុំមិនភ្លេចទេនៅពេលវេលានោះដែលអ្នកបានភូតកុហកខ្ញុំ។ នាងបាននិយាយរំលឹកជននេះទៀតថា រូបនាងធ្លាប់ត្រូវបានគាត់បំពានផ្លូវភេទតាំងពីអាយុ៦ឆ្នាំរហូតមក ដល់អាយុ១២ឆ្នាំឯណោះ។ ពេលនេះតុលាការអាមេរិកកំពុងដំណើរការរឿងក្តីនេះហើយ៕

image