ទីក្រុងមូស្គូងងឹតស្ទើរពេញមួយខែធ្នូដោយសារគ្មានពន្លឺថ្ងៃ

293

ពេញមួយខែធ្នូឆ្នាំ២០១៧ត្រូវបានគេចាត់ទុកថាជាប្រវត្តិសាស្ត្រហើយ សម្រាប់ទីក្រុងមូស្គូដែលងងឹតដូ ចយប់ដោយសារតែត្រជាក់ខ្លាំងពេកនិងស្ទើរតែគ្មានថ្ងៃរះបន្តិចណាទាល់តែសោះ។ នេះបើយោងតាមវេប សាយរបស់មជ្ឈមណ្ឌលអាកាសធាតុ Meteonovosti របស់រុស្សី។

image

វេបសាយដដែលបានឲ្យដឹងទៀត ថា ក្នុងរយៈពេញ១ខែនេះគេឃើញពន្លឺព្រះអាទិត្យប្រមាណតែ៦នាទីប៉ុណ្ណោះ។ រដូវត្រជាក់នៅក្នុងប្រទេ សរុស្សីគឺត្រជាក់ខ្លាំងណាស់។ ប៉ុន្តែនៅក្នុងសប្តាហ៍ទី២ខែមករានេះនៅឯតំបន់Yakutia ដែលនៅភាគខាងកើតបំផុតនៃប្រទេសរុស្សីមានសីតុណ្ហភាព-៦០អង្សាសេ។ នៅក្នុងទីក្រុងមូស្គូមានសីតុណ្ហភាព-៧អង្សាសេ។ តំបន់Yakutiaជាតំបន់ឆ្ងាយដាច់ស្រយាល ហើយតែងតែជាទីកន្លែងដែលត្រជាក់ជាងគេបំផុតនៅក្នុងប្រទេសរុស្សី។

image

កាលពីថ្ងៃអង្គារនៅទូទាំងតំបន់នេះសីតុណ្ហភាពស្ថិតក្នុងកម្រិត-៥០ អង្សាសេនៅឡើយ។ នៅក្នុងប្រទេសរុស្សីនៅពេលដែលអាកាសធាតុត្រជាក់ធ្លាក់ក្រោមកម្រិត-៥០ អង្សាសេហើយនោះសាលារៀនទាំងអស់ត្រូវបិទទ្វារ៕

image