វីរបុរសសាំបាប្រេស៊ីល Ronaldinho ប្រកាសចូលនិវត្តន៍ហើយ

284

ទីបំផុត Ronaldinho បានប្រកាសចូលនិវត្តន៍ពីការលេងបាល់ទាត់អាជីពហើយក្នុងវ័យ៣៧ឆ្នាំ។ ដំណឹងនេះដឹងតាមរយៈលោក Roberto Assis ជាបងប្អូនបង្កើត និងជាភ្នាក់ងារផ្ទាល់របស់ Ronaldinho។

ronaldinho-barcelona_tvjzvnx5o7vt1d036s7lq0ijh

តារាឆ្នើមដែលគេចាត់ទុកជាវីរបុរសប្រេស៊ីលចាប់ផ្ដើមអាជីពបាល់ទាត់ជាមួយក្លឹប Gremio មុនផ្ទេរទៅ Paris St-Germain ក្នុងឆ្នាំ២០០១។ ចាកចេញពីបារាំងកីឡាកររហស្សនាមថាមុខសេះបានរួមរស់ជាមួយ Barcelona ៥ឆ្នាំ មុនចាកចេញទៅ AC Milan ហើយក្រោយមករសាត់អណ្ដែតដល់ក្លឹបមួយចំនួនដូចជា Atletico Mineiro, Queretaro និង Fluminense។

ជាកីឡាករដែលសំបូរបច្ចេកទេសបណ្ដើរបាល់ Ronaldinho បានឈ្នះពានធំៗជាច្រើនក្នុងអាជីពដូចជា World Cup, La Liga, Champions League, Serie A ពិសេសគឺពានកីឡាករឆ្នើមពិភពលោក Ballon d’Or៕