ស្ត្រីឥណ្ឌាម្នាក់សម្រេចចិត្តមិនរៀបការ ដោយសារចង់នៅថែរសត្វគោមួយក្បាល

453

យោងតាមBBCបានផ្សាយឲ្យដឹងថា អ្នកស្រីSelvarinaដែលរស់នៅភាគខាងត្បូងរដ្ឋតាមីលណាឌូនៃប្រទេសឥណ្ឌាបានសម្រេចចិត្តមិនរៀបការជាមួយអ្នកណាទាំងអស់ ប៉ុន្តែគាត់ត្រូវចំណាយទាំងពេលវេលា និងកម្លាំងកាយចិត្ត រួមទាំងសេចក្តីស្រឡាញ់និងគោរពផងចំពោះសត្វគោមួយក្បាល។ នេះជាប្រពៃណីនៃអ្នកស្រុកនៅតំបន់នោះ។

image

អ្នកនាងSelvaraniដែលឥឡូវនេះមានអាយុ៤៨ឆ្នាំទៅហើយនោះ បាន សម្រេចចិត្តតាំងពីនៅវ័យជំទង់ថា គាត់មិនយកប្តីទេក្នុងមួយជីវិតនេះ។ គាត់ចង់យកគម្រូតាមឪពុកនិងជី តារបស់គាត់ដែលគោរពសត្វគោខ្លាំងណាស់ហើយតែងតែយកចូលរួមប្រកួតប្រជែងគ្នានៅក្នុងពិធីបុណ្យ ជាប្រពៃណីដ៏ធំរបស់ជាតិគឺបុណ្យJallikattu។

image

បុណ្យនេះមានប្រជាប្រិយភាពខ្លាំងណាស់អស់រយៈពេលជាច្រើនសតវត្សន៍មកហើយនៅក្នុងរដ្ឋតាមីលណាឌូនិងជាបុណ្យប្រពៃណីដែលគេតែងតែធ្វើនៅក្នុងរ ដូវចម្រូតនាខែមករាជារៀងរាល់ឆ្នាំ។ បុរសរាប់ពាន់អ្នកបានយកគោដែលមានចំនួនរាប់ពាន់ក្បាលមកចូលរួមប្រកួតប្រជែងដោយប្រឡងកាច់ស្នែងវា បើអ្នកណាកាច់ឈ្នះនឹងទទួលបានរង្វាន់។

image

អ្នកនាងSelva raniបាននិយាយថា ដោយរស់នៅក្នុងភាពលីវបែបនេះគាត់មានពេលវេលាច្រើនដើម្បីមើលថែរទាំសត្វ គោ ព្រោះនៅក្នុងគ្រួសាររបស់នាងតែងចាត់ទុកសត្វគោដូចជាកូនបង្កើតអីចឹងដែរ៕

image