រណ្ដៅដីកំពុងជីកយកអាចម៌ដីលក់នៅក្នុងស្រុកកណ្តាលស្ទឹងជាច្រើនសង្ស័យថាមិនមានច្បាប់់..!

5216

កណ្តាល:សម្មកភាព ក្រុមហ៊ុនជាច្រើន កំពង់ជីកយកអាចម៌ដីលក់ អាចជាឆ្នាំងបាយរបស់មន្រ្ដីជំនាញ ដែលពាក់ពន្ធ័នឹង អាជីវកម្មជីកយកអាចម៌ដីលក់មានច្រើនកន្លែងក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។ តែចំពោះច្បាប់អនុញាតិ អោយជីក គេមិនដឹងថា ម្ចាស់អាជីវកម្មទាំងនេះរត់ច្បាប់ដល់ត្រឹមណានោះទេ?

IMG-20180116-WA0012

បញ្ហាប្រឈមនោះគឺរណ្ដៅទាំងនេាះមានជម្រៅជ្រៅ ចំពោះ ការធ្វើសកម្មភាពវិញ គឺ មមាញឹកទាំងយប់ទាំងថ្ងៃដូចជា គ្មានការរំខានពីសំណាក់ជំនាញពាក់ពន្ធ័នោះឡើយ ចាប់ពី ថ្នាក់ ឃុំ ស្រុក ខេត្តជាដើមគឺអាជីវកម្មនេះមានគ្រប់រដូវ មិនថារដូវវស្សារឬបរដូវប្រាំងឡើយ។

បើយោងតាមប្រភពពី អ្នកដែលរស់ នៅតាមដងផ្លូវជាតិលេខ២ ហើយសុំមិនបញ្ជេញឈ្មោះ បានរៀមរាប់ប្រាប់ អោយដឹងថា ចំណែករដូវភ្លៀងវិញពួកគាត់ត្រូវលំបាក់ផ្លូវគឺមានការខូចខាតជាច្រើនកន្លែង ពិបាក ក្នុងការធ្វើដំណើរខ្លាំងណាស់ ចំណែករដូវប្រាំងវិញគឺថា ដីហុយនិងការបើកបររបស់ក្រុមឡានដឹកដីលឿនៗ ពពាក់ពពួនដូចមិនគិតពីអាយុជីវិតដល់អ្នកដទៃជាពិសេស កន្លែងដែលមានផ្លូវឆ្លងកាត់ឬក៏សាលារៀនតែម្តងដែលសិស្សកំពុងឆ្លងកាត់ដែលធ្វើអោយពួកគាត់មានការព្រួយបារម្ភ យ៉ាងខ្លាំងគឺពួកគាត់ទ្រាំនឹងការដែលមានដីហ៊ុយស្ទើតែចង មុងហូបបាយទៅហើយ។

ប្រជាពលរដ្ធដែលរស់នៅតាមដងផ្លូវ សុំសំណូមពរដល់អាជ្ញាធរ ជួយសម្រួលក្នុងការដឹកជញ្ជូន របស់ក្រុមហ៊ុនទាំងនេះផង និងស្រោចទឹកអោយបានជាប្រចាំ ផងជាពិសេស ឯកឧត្តម អភិបាល ខេត្តកណ្តាលនិងមន្រ្ដីដែលពាក់ព័ន្ធសូមមានវិធានការលើបញ្ហានេះផង ទាន៕

IMG-20180116-WA0011

IMG-20180116-WA0013