សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បើកវគ្គបណ្ដុះបណ្ដាលគ្រូអត្តពលកម្មកម្រិត ១

3088

ភ្នំពេញ :សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានបើកវគ្គបណ្ដុះបណ្ដាលគ្រូអត្តពលកម្មកម្រិតទី១របស់ខ្លួនរយៈពេល១២ថ្ងៃគឺពីថ្ងៃទី១៤ដល់២៥មករា ។ វគ្គនេះបង្រៀនដោយលោកសាស្រ្តាចារ្យមកពីសហព័ន្ធអត្តពលកម្មអន្តរជាតិគឺលោកRifique Ahmed និងលោកបូរ ពុធរាត្រីដែលជាគ្រូអត្តពលកម្មកម្រិត២របស់កម្ពុជា ។

វគ្គនេះបើកឡើងគឺដើម្បីពង្រីសមត្ថភាពដល់គ្រូបង្វឹកអត្តពលកម្មកម្ពុជាដែលក្នុងនោះមានវិធីបង្ហាត់ដើម្បីកុំឲ្យអត្តពលិកធុញទ្រាន់ ចិត្តសាស្ត្រនៃការបង្វឹករបៀបធ្វើកម្មវិធីបង្វឹក ការហ្វឹកហាត់កម្លាំងជាដើម ។នេះជាការពង្រីនូវ សមត្ថភាពគ្រូអត្តពលកម្មពីថ្នាក់ជាតិដល់រាធានី ខេត្ត គ្រូអត្តពលកម្មទាំងក្នុង និង ក្រៅសាលា ។

វគ្គសិក្សាដែលមានទាំងទ្រឹស្ដី និង ការអនុវត្តន៍ប្រសិនបើសិក្ខាកាមរូបណាមានសមត្ថភាពប្រឡងជាប់សញ្ញាប័ត្រកម្រិត ១(New Level 1 Coaching Course)នេះអាចនឹងសិក្សាបន្តទៅកម្រិត ២បានទៀត ។ អត្តពលកម្មគឺជាប្រភេទកីឡាមូលដ្ឋានមួយដែគ្រប់ប្រទេសទាំងអស់បើចង់ចូលរួមប្រកួតក្នុងGames ណាមួយបាននោះទាល់តែមានប្រភេទកីឡាអត្តពលកម្ម និង ហែលទឹកបញ្ជូនទៅចូលរួមដែរ ។

វគ្គនេះមានសិក្ខាកាមចំនួន២៥រូបមកពី១៥រាជធានី-ខេត្ត ។នេះជាវគ្គគ្រូបង្វឹកអត្តពលកម្មអន្តរជាតិមួយដែលសិក្ខាកាមត្រូវតែឆ្លងកាត់ការធ្វើតេស្តដើម្បីទទួលបានវិញ្ញាបនប័ត្រ ។

photo_2018-01-14_11-49-24 [800x600]

photo_2018-01-14_11-49-54 [800x600]