ស្ត្រីអារ៉ាប៊ីសាអូឌីតកាន់តែមានសេរីភាពច្រើនឡើងហើយ

5690

ស្រីៗអារ៉ាប៊ីសាអូឌីតកាន់តែទទួលបានសេរីភាពជាប្រវត្តិសាស្ត្រហើយនៅក្នុងខែនេះ ដោយពួកគេមាន សិទ្ធទទួលការអនុញ្ញាតឲ្យចូលទៅទស្សនានិងគាំទ្រការប្រកួតបាល់ទាត់។ ពួកគេបានចូលទៅក្នុងពហុកីឡដ្ឋានជាតិThe King Fahd Stadium នៅក្នុងទីក្រុងរីយ៉ាដកាលពីថ្ងៃសុក្រដើម្បីគាំទ្រការប្រកួតរវាងក្រុ មAl-Ahli និងក្រុម Al-Batinនៅក្នុងលីគProfessional League Competition។

image

ប្រទេសអារ៉ាប៊ីសាអូឌីតបានផ្តល់សេរីភាពម្តងបន្តិចៗដល់ស្ត្រីជាការឆ្លើយតបទៅនឹងការទាមទាររបស់សកម្មជនសិទ្ធមនុស្ស។ ប៉ុន្តែការអនុញ្ញាតឲ្យស្ត្រីមានសិទ្ធចូលទស្សនាបាល់ទាត់មានតែ៣ក្រុងប៉ុណ្ណោះគឺទីក្រុងរីយ៉ាដ ជេដាស និងទីក្រុងដាមម៉ាម៕

image

image