ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបដិសេធន៍សំដីភូតកុហករបស់ទាហានមីយ៉ាន់ម៉ា

1199

ជនភៀសខ្លួនមូស្លឹមរ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួនចេញពីភូមិកំណើតរបស់ខ្លួននៅពេលដែលទាហានមី យ៉ាន់ម៉ាបានសម្រុកចូលទៅក្នុងភូមិសម្លាប់អ្នកស្រុកអស់១០នាក់នោះបាននិយាយកាលពីថ្ងៃព្រហស្បត្តិ៍ថា ពួកគេជាជនស៊ី វិលសុទ្ធសាធមិនមែនជាអ្នកប្រយុទ្ធដូចសំដីភូតកុហករបស់ទាហានមីយ៉ាន់ម៉ាបាននិយាយនោះទេ។

អ្នកភូមិរ៉ូហ៊ីងយ៉ាInn Din ឈ្មោះ Hossain Ahammadបាននិយាយថា មនុស្សដែលត្រូវគេសម្លាប់ទាំងនោះ ជាកសិករ ជាអ្នកនេសាទនិងជាមេប្រដៅសាសនាតែប៉ុណ្ណោះ។

កាលពីពុធកន្លងទៅនេះមេបញ្ជាការទាហានមីយ៉ាន់ម៉ាបាននិយាយថា កងកម្លាំងមីយ៉ាន់ម៉ាបានធ្វើការបោសសំអាតនិងសម្លាប់ពួកភេរវជនបង់ ហ្កាលី(ប្រជាជនមីយ៉ាន់ម៉ាតែងហៅជនជាតិរ៉ូហ៊ីងយ៉ាថាជាជនជាតតិបង់ហ្កាលីដែលគ្មានស្រុកកំណើត) កាលពីថ្ងៃទី២ខែកញ្ញានៅក្នុងភូមិInn Dinរដ្ឋរ៉ាក់ឃីន។

នេះជាលើកដំបូងហើយដែលទាហានមីយ៉ាន់ម៉ា បាននិយាយជាចំហអំពីការវាយប្រហារដ៏បង្ហូរឈាមទៅលើជនជាតិរ៉ូហ៊ីងយ៉ាដែលចាប់ផ្តើមតាំងពីខែសី ហាឆ្នាំ២០១៧បណ្តាលឲ្យមានមនុស្សរាប់សែននាក់ភៀសខ្លួនចូលទៅប្រទេសបង់ក្លាដេសដែលនៅក្បែរខាង៕

image