ពូទីន៖អាមេរិកចូលចិត្តលូកដៃចូលកិច្ចការអ្នកដទៃមិនមែនរុស្សីទេ

1154

តាមសារព័ត៌មានRTបានផ្សាយនៅថ្ងៃនេះបានដកស្រង់សម្តីលោកពូទីនដែលបាននិយាយថា រុស្សីមិនដែលលូកដៃចូលកិច្ចការផ្ទៃក្នុងសហរដ្ឋអាមេរិកម្តងណាឡើយ ហើយក៏មិនដែលមានផែនការណ៍ធ្វើដូច្នោះដែរ។ ប៉ុន្តែគឺសហរដ្ឋអាមេរិកទៅវិញទេ ដែលលូកដៃចូលកិច្ចការផ្ទៃក្នុងគេគ្រប់ទីកន្លែងហើយគេគួរតែងាកមកធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាវិញ។

image

លោកពូទីននិយាយទៀតថា គ្មានប្រទេស ណាមួយចង់ឲ្យប្រទេសដទៃលូកដៃចូលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសរបស់ខ្លួននោះទេ។វាជាកំ ហុសធ្ងន់ណាស់ដែលអាមេរិកធ្វើការបង្ខិតបង្ខំលូកដៃចូលកិច្ចការផ្ទៃក្នុងអ្នកដទៃ ហើយចាប់បង្ខំប្រទេស ទាំងនោះឲ្យមកនៅក្រោមឥទ្ធពលរបស់ខ្លួន ហើយធ្វើឲ្យគេជឿថានេះជារឿងធម្មតានោះ។

ទាក់ទងទៅនឹងទំនាក់ទំនងរវាងរុស្សីនិងអាមេរិកដែលនៅ តានតឹងនោះលោកពូទីននិយាយថា ស្ថានភាពគឺវាអាស្រ័យទៅលើភាគីអាមេរិក។ចំណែកយើង គឺបានត្រៀមខ្លួនរួចហើយ៕