រុស្សីស្គាល់ហើយល្បិចវាយប្រហារលើមូលដ្ឋានទ័ពខ្លួននៅប្រទេសស៊ីរី

11521

លោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីនបាននិយាយប្រាប់បណ្តានិពន្ធនាយកកាសែតក្នុងប្រទសរុស្សីថា ការវាយប្រហារថ្មីៗនេះទៅលើមូលដ្ឋានទ័ពរុស្សីនៅឯតំបន់Khmeimimក្នុងប្រទេសស៊ីរីគឺជាការបង្ករហេតុ ហើយគេមានគោលបំណងច្បាស់លាស់ណាស់ ដើម្បីបំផ្លាញទំនាក់ទំនងប្រទេសយើងជាមួយដៃគូដែលជាមិត្តភក្តិយើងគឺទួគីនិអ៊ីរ៉ង់ និងធ្វើឲ្យអន្តរាយទៅដល់ការខិតខំដើម្បីបង្កើតឲ្យមានដំណោះស្រាយសន្តិភាពក្នុងប្រទេសស៊ីរីទៀតផង។

image

លោកនិយាយទៀតថា យើងមានការយល់ច្បាស់អំពីរឿងនេះ ហើយយើងនឹងរឹតបន្តឹងសាមគ្គីភាពរបស់យើង។មានការបង្ករហេតុ ប៉ុន្តែមិនមែនទួគីទេ។យើងដឹងថា អ្នកណាជាអ្នកធ្វើ។គួរបញ្ជាក់ថា ពេលឧប្បត្តិហេតុនេះកើតឡើង ប្រព័ន្ធព័ត៌មាននានាចោទប្រកាន់ថាគឺ កងឯកភាពទ័ពដែលគាំទ្រដោយទួគីជាអ្នកបង្ករឡើង៕