អ្នកប្រដាល់ជើងថ្មីសៅ វណ្ណា ឡើងគ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍K-Cement

11882

ភ្នំពេញ: អ្នកប្រដាល់ជើងថ្មីសៅ វណ្ណាក្លិបយុវជនវាលស្បូវបានឡើងគ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement បន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រឈ្នះអ៊ុំ វណ្ណេតក្លិបមរតកយុទ្ធគុនខ្មែរដោពិន្ទុដាច់នោះ ។

ការប្រកួតដែលមានតែ៣ទឹកនោះមានមនុស្សជាច្រើនមានជំនឿចិត្តថាវណ្ណេតនឹងឈ្នះក្នុងព្រឹត្តិការណ៍នេះជា មិនខានព្រោះវណ្ណាជាអ្នកប្រដាល់ស្រករក្រោយដែលបទពិសោធន៍របស់គេនៅខ្ចីណាស់ ។ស្ថានភាពនៃការប្រកួតពួកគេចាប់ផ្ដើមវាយប្រហារលើគ្នាទៅវិញទៅមកតាំងពីដើមទឹកទី១មកម្ល៉េះ ។

ជាមួយនឹងការចាប់ផ្ដើមវាយប្រហារនេះគេក៏បញ្ចេញអាវុធសាហាវៗគឺកែងនិងជង្គង់វាយប្រហារគ្នាដោយមិនប្រណី ។កែងរបស់វណ្ណាដែល និង រហ័សជាងនោះបានធ្វើឲ្យវណ្ណេតមានរបួសចិញ្ចើមនៅទឹកទី១ ហើយនៅទឹកទី២កណ្ដាប់ដៃរបស់វណ្ណាវាយចូលមុខវណ្ណេតពេញតែម្ដងធ្វើឲ្យវណ្ណេតដួលហើយត្រូវអាជ្ញាកណ្ដាលរាប់៨ ។

មកដល់ទឹកទី៣វណ្ណាហាក់ដូចជាស្រុតកម្លាំងបន្តិចតែគេតស៊ូរហូតចប់ទឹកដោយគ្មានបញ្ហា ។វណ្ណាបានទទួលជ័យជំនះជាជើងឯកដែលមានប្រាក់រង្វាន់លើកទឹកចិត្តចំនួន៤.០០០ដុល្លារ ឯ វណ្ណេតជាជើងឯករងប៉ុណ្ណោះ ។
ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៣នៃព្រឹត្តិការណ៍នេះគឹម វាសនាក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតឈ្នះង៉ែត រដ្ឋាក្លិបតាព្រហ្មមានជ័យដោយពិន្ទុ ។

វាសនាដណ្ដើមបានចំនាត់ថ្នាក់លេខ ៣ ដោយសារចៅក្រម៥រូបមាន៣រូបផ្ដល់ពិន្ទុឲ្យវាសនាឈ្នះ និង ២រូបទៀតផ្ដល់ពិន្ទុឲ្យរដ្ឋាឈ្នះ ។

ការប្រកួតជាមិត្តភាពរវាងកម្ពុជា និង ថៃវិញនោះអ្នកប្រដាល់កម្ពុជាផាន ផាត់យុទ្ធក្លិបសាលវ័ន្ដកីឡាប្រកួតឈ្នះអ្នកប្រដាល់ថៃគៀវ បា(Kiev Ba)ដោយពិន្ទុ ។ចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យផាត់យុទ្ធឈ្នះទាំងអស់គ្នា ។

photo_2018-01-14_05-53-04 [800x600]

photo_2018-01-14_05-52-24 [800x600]