ស្ថានីយ៍ប្រេងឥន្ធនៈនៅក្នុងក្រុងសែនមនោរម្យត្រូវបានមន្ត្រីជំនាញចុះត្រួតពិនិត្យនៅដើមឆ្នាំ ២០១៨ នេះ

0
82

ខេត្តមណ្ឌលគិរី÷ស្ថានីយ៍ប្រេងឥន្ទនៈទាំង៩នៅក្នុងក្រុងសែនមនោរម្យត្រូវបានមន្ត្រីជំនាញចុះត្រូតពិនិត្យនូវគុណភាព និងបរិមាណ កាលពីថ្ងៃទី១២ខែមករាឆ្នាំ២០១៨ម្សិលមិញនេះ ដែលដឹកនាំដោយលោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគីរី។

IMG-20180113-WA0010

ក្នុងការចុះត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈនៅតាមស្ថានីយ៍ និងដេប៉ូចែកចាយនីមួយៗក្នុងក្រុងសែនមនោរម្យ ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលបំពាក់ដោយឧបករណ៍វិភាគ និងឧបករណ៍រង្វាស់រង្វាល់ធ្វើព្យាសកម្មត្រឹមត្រូវ ដើម្បីធ្វើតេស្តជៀសវាងការក្លែងបន្លំ។

ជាលទ្ធផលផ្នែកគុណភាពប្រេងសាំងធម្មតា សាំងស៊ុបពែ ប្រេងម៉ាស៊ូត គឺត្រឹមត្រូវតាមស្តង់ដា រីឯផ្នែកបរិមាណ
បាញ់ចេញពីទីយោមានស្ថានីយ៍ប្រេងឥន្ធនៈចំនួន៣ក្នុងចំណោមស្ថានីយ៍ប្រេងឥន្ទន៍ទាំង៩មានកម្រិតលំអៀងចាប់ពីចំនួន៣លីត្ររ ហូតទៅដល់ចំនួន៥លីត្រក្នុង១០០លីត្រ។

បន្ទាប់មកមន្ត្រីជំនាញបានធ្វើការអប់រំណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈទាំងនោះ ព្រមទាំងឲ្យធ្វើកិច្ចសន្យាជាលើកទីមួយអោយកែប្រែឡើងវិញ ដោយទុកក្នុងរយៈពេលចំនួន១ខែ បើមន្ត្រីជំនាញនឹងចុះមកត្រួតពិនិត្យម្ដងទៀត ហើយបើសិនម្ចាស់ស្ថានីយប្រេងឥន្ធនៈមិនអនុវត្តតាម ត្រូវបង់ផាកពិន័យទៅតាមផ្លូវច្បាប់។

លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី បានធ្វើការណែនាំបន្ថែមដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ និងដេប៉ូចែកចាយទាំងអស់ត្រូវពិនិត្យឡើងវិញ នៅបរិមាណបាញ់ចេញពីទីយោ ដើម្បីធ្វើយ៉ាងណាឲ្យមានតម្លាភាព យុត្តិធម៌រវាងអ្នកលក់ និងអ្នកចែកចាយ ដើម្បីឲ្យអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្តនិងមានការគាំទ្រកាន់តែច្រើនពីមហាជនផងដែរ៕ដោយ(មនោរម្យ)

IMG-20180113-WA0009

IMG-20180113-WA0008

IMG-20180113-WA0007

IMG-20180113-WA0013

IMG-20180113-WA0006

IMG-20180113-WA0014

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here