ពិព័រណ៍យោធា និងការប្រកួតកីឡាកងទ័ពឆ្នាំ២០១៨

0
45

ពិព័រណ៍យោធា និងការប្រកួតកីឡាកងទ័ពនឹងត្រូវបើកធ្វើជាផ្លូវការរយៈពេល៣ថ្ងៃគឺថ្ងៃទី១២ ១៣ និង១៤ ខែមករា ឆ្នាំ២០១៨នេះ ដែលឆ្នាំនេះជាឆ្នាំទី២នៃការរៀបចំបង្ហាញសកម្មភាពពីសមិទ្ធផលយោធានៅមជ្ឃមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

FB_IMG_1515749319152

ការបង្កើតពិធីនេះ គឺក្នុងគោលបំណងទី១គឺ ដើម្បី អបអរខួបលើកទី៣៩ នៃថ្ងៃជ័យជំនៈ៧មករា ទី២ រំលឹកដល់គុណូបការៈដល់អតីតយុទ្ធជនកម្ពុជា ទី៣ គឺដើម្បីឲ្យមហាជន និងយុវជន បានស្វែងយល់អំពីកងទ័ពក្នុងការចូលរួមការពារជាតិ និងរក្សាសន្តិភាព និងទី៤ គឺដើម្បីបង្កើនទំនាក់ទំនងរឹងមាំរវាងមហាជននិងកងទ័ព។ តាមរយៈពិព័រណ៍យោធានេះ គឺមានស្តង់របស់អង្គភាពចូលរួមជាង ៣០ មានបង្កើតជាព្រៃសិប្បនិម្មិត មានការយកសម្ភារៈយោធា មានរថគ្រោះ រថពាសដែក និងអាវុធមួយចំនួនទៀត មកដាក់តាំងបង្ហាញក្នុងពិព័រណ៍នោះផងដែរ។ ក្រៅពីការតាំងពិពរណ័ នៅពេលល្ងាច និងពេលយប់ ក៏មានការប្រគំតន្ត្រី ដែលមានតារាចម្រៀងល្បីៗជាច្រើនចូលរួមផងដែរ។

សូមបង ប្អូនប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត ភ្ញៀវជាតិ និងអន្តរជាតិចូលរួមទាំងអស់គ្នា ដើម្បីបុព្វហេតុជាតិ មាតុភូមិ៕

FB_IMG_1515749311666

FB_IMG_1515749313844

FB_IMG_1515749316358

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here