ភ្នំពេញ:សម្រាប់ថ្ងៃទី១៣និង១៤មករាសប្ដាហ៍នេះព្រឹត្តិការណ៍Sponsor Futsal Cup2017 បានឈានដល់ការប្រកួតជម្រុះនៅមណ្ឌលខេត្តព្រះសីហនុហើយៗនេះក៏ជាមណ្ឌលចុងក្រោយដើម្បីជ្រើសរើសរក២ក្រុមដែលខ្លាំងមកប្រកួតវគ្គ១០ក្រុមចុងក្រោយ ។

អ្នកគ្រប់គ្រងព្រឹត្តិការណ៍ប្រកួតនេះបានប្រាប់ឲ្យដឹងថា សម្រាប់មណ្ឌលខេត្តព្រះសីហនុ មានក្រុមបាល់ទាត់ចំនួន ៤០ក្រុមចូលរួម ។ លោកបញ្ជាក់ថានេះជាចំនួនដែលលោកចង់បានព្រោះក្រុមច្រើនហើយជ្រើសរើសយកតែ២ក្រុមបែបនេះក្រុមដែលឈ្នះគឺជាក្រុមខ្លាំង ។

សូមបញ្ជាក់ថា ៤មណ្ឌលដែលបញ្ចប់ការប្រកួតជម្រុះហើយនោះមានរាជធានីភ្នំពេញដែលចំណាត់ថ្នាក់លេខ ១បានទៅក្រុម រ៉ូលីងអេហ្វស៊ី លេខ ២ក្រុមហូមស្ប៉តអេហ្វស៊ី ។មណ្ឌលបន្ទាយមានជ័យក្រុមលេខ ១បានទៅស៊ីសុផុនអេហ្វស៊ី និងលេខ២ក្រុមហ្វាមីលីអេហ្វស៊ី ។មណ្ឌលខេត្តសៀមរាបលេខ ១ក្រុមហ្គារូដាអេហ្វស៊ី លេខ ២ក្រុមណេច អាប់អេហ្វស៊ីមណ្ឌលព្រៃវែងលេខ ១ ក្រុមកណ្ដុរ ស អេហ្វស៊ី និង លេខ ២ ក្រុមផេនដាអេហ្វស៊ី ។

សម្រាប់មណ្ឌលខេត្តព្រះសីហនុមិនដឹងថាក្រុមណាជាក្រុមដែលមានសមត្ថភាពដណ្ដើមបានកៅអីសម្រាប់វគ្គ១០ក្រុមចុងក្រោយនេះឡើយ ។

26637778_1666758483380202_807671375_n